Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រៀម​ទៅ​បង​ប្អូន​នៅ​កូរ៉េ អ្វី​ដែល​លោក ព្រាប សុវត្ថិ ជាប់​សន្យា​តាំង​ពី​ឆ្នាំ​មុន​នោះ ឥឡូវ​ក្លាយ​ជា​ការ​ពិត​ហើយ!

  • បោះពុម្ព

តារាចម្រៀង ព្រាប សុវត្ថិ បានសម្រេចពាក្យសន្យារបស់ខ្លួនហើយ ក្រោយពីបានសន្យាជាមួយបងប្អូនពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងថា

ប្រសិនបើលោកមានឱកាសបានចេញទៅច្រៀងនៅប្រទេសកូរ៉េជាលើកទី២ លោកនឹងនាំ ទាំងក្រុមភ្លេងមកជាមួយថែមទៀត ដើម្បីឲ្យការប្រគំតន្ត្រីមានកាន់តែក្លៀវក្លា។ លោក ព្រាប សុវត្ថិ សន្យាបែបនេះ ដោយសារតែកាលពីចុងឆ្នាំ ២០១៨ ដែលោកបានទៅចូលរួមសម្ដែងបង្កភាពសប្បាយរីករាយដល់បងប្អូនខ្មែរនៅកូរ៉េម្ដងមកហើយ ប៉ុន្តែកាលនោះ លោកមិនមានក្រុមសិល្បៈរបស់លោកមួយឈុតតែម្ដង ជាហេតុធ្វើការសម្ដែងហាក់នៅមិនទាន់សប្បាយដល់កំពូល។

ឥឡូវនេះ លោកត្រៀមមួយក្រុមតែម្ដង ដើម្បីកំដរបងប្អូនអ្នកគាំទ្រនៅកូរ៉េ ឲ្យសប្បាយអស់ដៃ។ ក្រោមការឧបត្ថម្ភពីឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៩ កំពូលតារាចម្រៀងរូបនេះ នឹងចេញទៅច្រៀងរាំ នៅប្រទេសទេសកូរ៉េជាថ្មីទៀតហើយ ដើម្បីចូលរួមការប្រគំតន្ត្រីខ្នាតធំ មិនធ្លាប់មានមួយ។

ក្រុមភ្លេងទៅពីកម្ពុជាដើម្បីរួមគ្នាជាមួយម្ចាស់បទ "សង្សារមួយខែពីរខែ" នេះ គឺមានក្រុមចចកសមុទ្រ ដែលជាក្រុមភ្លេងល្បីឈ្មោះជាងគេនៅក្នុងប្រទេសកម្ពុជា ដែលឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម្ភផ្ដាច់មុខលើការប្រគំតន្ត្រីនេះ។ ធ្វើបែបនេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរី ឡេង ណាវ៉ាត្រា បានប្រកាសជាសាធារណៈថា ដើម្បីឲ្យការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ ទទួលបានការចាប់អារម្មណ៍ជាងមុន។

ការប្រគំតន្ត្រីខ្នាតធំ មិនធ្លាប់មាននេះ នឹងរៀបចំឡើងនៅក្រុងអាន់សាន់ នៅថ្ងៃទី១៣ ខែកញ្ញា ដោយការប្រគំតន្ត្រីលើកនេះ គឺលោកនឹងធ្វើឲ្យកក្រើកតែម្ដង។ តារាល្បីៗដែលលោកយកទៅនៅក្នុងឆ្នាំនេះរួមមាន លោក ព្រាប សុវត្ថិ កូនប្រុសទាំង៣របស់លោក។ ក្រៅពីនេះមាន លោក ប៉ែន ចំរ៉ុង, លោក ខេម, កញ្ញា អ៊ីវ៉ា,លោកគូម៉ា និងតារាល្បីៗជាច្រើនផ្សេងទៀត៕

ដកស្រង់ពី៖ Sabay