Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Goo Hye Sun សុខ​ចិត្ត​បញ្ចប់​អាជីព​ជា​តារា​សម្ដែង​ ទៅ​ធ្វើ​រឿង​មួយ​នេះ​វិញ

  • បោះពុម្ព

បើតាម លោក Jung Kyung Suk ជាមេធាវីរបស់តារាស្រីរូបនេះបានប្រាប់ថា Goo Hye Sun នឹងចាកចេញពីវិស័យសិល្បៈ បន្ទាប់ពីសៀវភៅរបស់នាងដែលមានចំណងជើងថា «I am Your Pet» បានចេញផ្សាយ។

លោកក៏បានបន្តថា Goo Hye Sun ផ្ទាល់ក៏មិនដឹងថា ថ្ងៃណានាងនឹងត្រឡប់មកវិញនោះទេ។ ចំពោះការចាកចេញនេះដែរ តួឯកស្រីរឿង «Boys Over Flower» នឹងបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ហើយសព្វថ្ងៃនេះនាងកំពុងតែត្រៀមខ្លួនចូលសាកលវិទ្យាល័យនាពេលឆាប់ៗនេះ។

ចំពោះការលែងលះជាមួយនឹងអតីតស្វាមី Ahn Jae Hyun វិញ លោកមេធាវីបាននិយាយថា «Goo Hye Sun នៅតែចង់រក្សាគ្រួសារមួយនេះ»។ ព័ត៌មាននៃការលែងលះរវាងតារាស្រី Goo Hye Sun និងតារាប្រុស Ahn Jae Hyun បានផ្ទុះឡើងកាលថ្ងៃទី ១៧ ខែសីហា កន្លងទៅ ដោយខាងស្រីបានបង្ហោះនូវក្រដាស ១ សន្លឹកជាមួយនឹងខ្លឹមសារថា «ប្ដីរបស់នាងចង់លែងលះជាមួយនាង នៅក្នុង Instagram»៕

ដកស្រង់ពី៖ Sabay