បណ្តាញសង្គម

គិត​យ៉ាង​ណា​ដែរ​បើ​ iPhone​ 11R​ ទទួល​បាន​ពិន្ទុ​បែប​នេះ ​​នៅ​លើ​ Geekbench​ ?​

យើងបានដឹងហើយថា iPhone 11 series និងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃទី 10 ក្នុងខែនេះ បើគិតទៅវានៅសល់ប្រហែល មួយសប្តាហ៍ទៀត។ ដោយឡែក នៅក្នុងពេលនេះ គេបានប្រទះឃើញ

លទ្ធផលពិន្ទុរបស់ស្មាតហ្វូនមួយម៉ូឌែល នៅលើ Geekbench ដែលវាត្រូវបានគេជឿថា អាចជា iPhone 11កន្ទុយ R ទៀតផង។ កាន់តែពិសេសនោះ វាអាចមានរ៉េមធំជាងមុន ជាមួយសមត្ថភាព ខ្លាំងជាងមុន គួរសមផងដែរ។

ជាក់ស្ដែងបើតាម ការបង្ហាញដែលយើងបានឃើញ អាចនិយាយបានថា វាអាចជាម៉ូឌែល iPhone 11R ឬ iPhone XIR ដែលនៅក្នុងនោះ វាមានលេខកូដម៉ូឌែល iPhone12.1 ហើយវា ដំណើរការដោយ iOS 13.1 ព្រមទាំងបំពាក់ជាមួយឈីប A13 និងមានរ៉េម 4GB ទៀតផង។ មិនត្រឹមតែប៉ុណ្នោះ នៅក្នុងបញ្ជីនោះ ក៏បានបង្ហាញ យ៉ាងច្បាស់ថា iPhone12.1 ទទួលបានពិន្ទុផ្នែក Single Core ចំនួន 5415 ពិន្ទុ រីឯផ្នែក Multi Core វិញ វាទទួលបានដល់ 11294 ពិន្ទុផងដែរ។ ម្យ៉ាងវិញទៀត បន្ទះឈីប A13 នេះ មានចំនួន 6 Core ដែលអាចរត់ដោយល្បឿន 2.66GHz ខណៈពេលដែល A12 មានល្បឿនត្រឹម 2,49GHz ប៉ុណ្ណោះ បើគិតទៅ ឈីបជំនាន់ចុងក្រោយ ខាងលើនេះ វាមានល្បឿនលឿន ក៏ដូចជាខ្លាំងជាងមុន ប្រហែលជាពី 12 ទៅ 13 ភាគរយបន្ថែមទៀត។

និយាយរួមទៅ ស្មាតហ្វូនជំនាន់ថ្មី ដែលមកបន្តវេន iPhone XR អាចនឹងមានលក្ខណៈសម្បត្តិសំខាន់ៗ ដូចដែលបានរៀបរាប់ខាងលើនេះ តែទោះជាយ៉ាងណា យើងក៏មិនទាន់អាចទុកចិត្ត បានទាំងស្រុងនោះដែរ លុះត្រាតែ Apple ជាអ្នកបង្ហាញភ្ទាល់ ទើបយើងអាចប្រាកដ ក្នុងចិត្តបាន មួយរយភាគរយ។ អញ្ចឹងហើយ ប្រហែលជា មួយសប្តាហ៍ទៀត iPhone ជំនាន់ថ្មីនេះ នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ ហើយពេលនោះ យើងនឹងដឹង ទាំងអស់គ្នាថា ដំណឹងខាងលើ ពិតឬមិនពិត ប៉ុន្តែខ្ញុំវិញគិតថា វាអាចដែរដែល iPhone 11R ឬ iPhone XIR មានលក្ខណៈបែបនេះ ព្រោះថា វាបានបំពាក់ជាមួយរ៉េម 4GB ដោយ Upgrade ពីលើជំនាន់មុន ដែលមានត្រឹម 3GB ប៉ុណ្ណោះ ហើយចំណែកឯ iPhone XS / XS Max វិញមានរ៉េម 4GB ស្រាប់ទៅហើយ ហេតុនេះ វាមិនអាចរក្សារ៉េមបែបនេះ ទៀតនោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk
ដកស្រង់ចេញពីCamboReport