Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកចម្រៀង វុ​ទ្ធ សុ​គ​ន្ធា ត្រូវ​អ្នក​អូស្ត្រាលី​​សុំ​ឱ្យ​ស្នាក់​នៅ​បន្ត

  • បោះពុម្ព

កញ្ញា វុទ្ធ សុគន្ធា បានចាកចេញទៅសម្តែង នៅប្រទេសអូស្ត្រាលីជាច្រើន សប្តាហ៍មកហើយដោយមានការពេញចិត្ត ពីបងប្អូនខ្មែររស់នៅទីនោះ ។

មិនចាញ់តារាល្បីទៅជាមួយនោះទេនាងត្រូវបានគេសំណូមពរឱ្យពន្យារពេលនៅទីនោះ តែត្រូវបានស្រីស្អាតរូបនេះបដិសេធ ។ វុទ្ធ សុគន្ធា ជាតារាចម្រៀងមានទឹកដមសំឡេងពីរោះ និងចេះបទជំនាន់ដើមបានច្រើន ដោយធ្លាប់មានប្រវត្តិចេញសម្តែងនៅលើទឹកដីអូស្ត្រាលីច្រើនលើកមកហើយ ។

នាងនៅតែខ្លាំងមិនចាញ់លោក អេឡិច ចាន់ត្រា ឡើយ ។ មួយលើកនេះ នាងសម្តែងប៉ះសុទ្ធតែក្រុមល្បីដូចជាលោក អេឡិច ចាន់ត្រា, ព្រះកាយចន្ទ និង សៅ ឧត្តម ជាដើម ។ ក្នុងដំណើរជិតត្រឡប់មកស្រុកវិញ សុគន្ធា ត្រូវបានគេសុំឲ្យស្នាក់នៅបន្ត ប៉ុន្តែនាងមិនអាចធ្វើបាននោះទេ ។

ស្រីស្អាតរូបនេះឲ្យដឹងថា នាងមានភារៈច្រើននៅក្នុងស្រុក ទាំងការងារច្រៀង និងផ្ទាល់ខ្លួន ទើបការសម្តែងសុំត្រឹមតែពេលចរចាគ្នា ។ នាងសុំតែនៅអូស្ត្រាលី ១ខែ និងញូហ្សឺឡែនកន្លះខែ គឺចប់បេសកកម្មនេះ ហើយវិលមកមើលការងារវិញកុំឲ្យខក ។ ការចេញទៅលើកនេះ គឺទទួលការរាប់អាន និងគាំទ្រច្រើនពីបងប្អូនខ្មែរ ដែលខ្លះទៀតចំណាយពេលជូនដើរកម្សាន្តថែមទៀតផង ។

ការចេញទៅសម្តែងនេះផងដែរ គឺមិនបានផ្តោតលើស្នេហាជាមួយបុរសណាក្រៅតែពីសម្តែង ការរាប់អានដូចបងប្អូននោះទេ តែបើមានអ្នកល្អនាងសុំឲ្យចូលដល់ចាស់ទុំជាមុនសិន ៕

ដកស្រង់ពី៖ Sabay