បណ្តាញសង្គម

ស្រី​ស្អាត បេ​ប៊ី សម្រេច​គោលដៅ​ធំ !

កញ្ញា បេប៊ី បានប្រកាសឲ្យគេដឹងថា នាងក្លាយជាតារាចម្រៀងដោយបានចុះកុងត្រាក្នុងផលិតកម្មថោន ជាផ្លូវការ ដើម្បីកុំឲ្យពិបាកតែងបទថ្មីដោយខ្លួនឯង ។

ក្រោយថ្នាក់លើផ្អិបចម្រៀងថ្មីរបស់នាងពេលនេះ តារាស្រស់សោភារូបនេះសប្បាយចិត្តប្លែកដោយសារបទថ្មីរបស់នាងបានបង្ហាញឲ្យអ្នកគាំទ្រដឹង ។ បើទោះជាមានឈ្មោះជាតារាចម្រៀងកុងត្រារបស់ផលិតកម្មធំ ប៉ុន្តែតារាចម្រៀងសាច់ ស ខ្ចី និងមានរូបសម្រស់ផូរផង់កញ្ញា បេប៊ី មិនត្រូវបានផលិតកម្មនេះ បញ្ចេញបទចម្រៀងផ្លូវការឲ្យមហាជនបានដឹងឡើយ ទើបតែមុននេះប៉ុណ្ណោះដែលផលិតកម្មថោន បញ្ចេញបទរបស់នាងជាសាធារណៈក្រោមចំណងជើងថា «Be Me» ខណៈដែលបទចម្រៀងនេះកំពុងកន្ត្រាក់អារម្មណ៍អ្នកគាំទ្រមិនឱ្យសរសើរមិនបាន ។

នៅលើផេកផ្លូវការរបស់ផលិតកម្មថោន នេះគឺគ្រាន់តែចង្វាក់ និងស្ទីលច្រៀង គឺធ្វើឲ្យអ្នកគាំទ្រភាគច្រើនជក់ចិត្តបាត់ទៅហើយ ខណៈដែលចង្វាក់របស់បទ «Be Me» របស់នាង ត្រូវគេស្រម៉ៃភ្លាមៗថា នាងនឹងបញ្ចេញក្បាច់រាំបានរស់រវើក ក្នុងពេលដែលនាងក៏ជាតារាស្រីដែលលេចធ្លោទាំងរូបសម្រស់ ទឹកដមសំឡេង និងក្បាច់រាំយ៉ាងរំពើនគួរឲ្យទាក់ទាញរួចទៅហើយនោះ។

បទចម្រៀងមួយបទនេះ នឹងបញ្ចេញជា MV ក្នុងពេលឆាប់ៗ ដោយប្រភពពីខាងផលិតកម្មបានបង្ហើបថា កញ្ញា បេប៊ី បានត្រៀមបញ្ចេញក្បាច់រាំ មិនអត់នោះទេ ដើម្បីឲ្យបទចម្រៀងដំបូងរបស់នាងកាន់តែលេចធ្លោ ។ ប្រភពផ្លូវការក៏បានព្រលយឱ្យដឹងដែរថា ផលិតកម្មថោន នឹងបញ្ចេញបទចម្រៀងបន្តបន្ទាប់ ដើម្បីជួយឲ្យនាងកាន់តែលេចធ្លោផងដែរ ។

អ្នកគាំទ្រជាច្រើនលើកឡើងថា ត្រឹមតែមួយបទ «Be Me» ប៉ុណ្ណោះតារាចម្រៀងរូបនេះទទួលបានការចាប់អារម្មណ៍បានខ្ពស់បែបនេះទៅហើយ ដូច្នេះទើបវត្តមានរបស់នាងនៅក្នុងផលិតកម្មថោន ធ្វើឲ្យគេមើលឃើញភ្លាមៗថា ថោន ក្រសោបបានគ្រាប់ពេជ្រក្នុងដៃក្នុងពេលដែល បេប៊ី ល្បី ស្រាប់ហើយតាំងពីក្នុងនាមជាតារាចម្រៀងឯករាជ្យ ។

ប្រសិនបើថោនប្រើយុទ្ធសាស្ត្រលើកស្ទួយតារាស្រីរូបនេះ ឲ្យមានបទល្អៗដូចជាបទ «Be Me» តែមួយប្រាវទៀត គឺមិនពិបាកទេ ពិតជាធ្វើឲ្យនាងលេចធ្លោមិនខាន ៕

ដកស្រង់ពី៖ កោះសន្ដិភាព