បណ្តាញសង្គម

Samsung បញ្ជាក់​ច្បាស់​ហើយ Galaxy Fold នឹង​ចេញ​លក់​នៅ​កូរ៉េ​ខាង​ត្បូង​ថ្ងៃ​ទី 6 ខែ​កញ្ញា​នេះ

កាលពីខែកក្កដាកន្លងទៅ Samsung បានបង្ហាញថាខ្លួន នឹងធ្វើអោយប្រសើរឡើង ទៅលើបន្ទះការពារអេក្រង់របស់ Galaxy Fold ហើយ

 

ឥឡូវនេះ មានគេបានផ្តល់អោយយើងដឹង នូវកាលបរិច្ឆេទប្រកាសចេញ យ៉ាងពិតប្រាកដ សម្រាប់ស្មាតហ្វូន ដែលអាចបត់បានលើកដំបូងរបស់ Samsung មួយនេះហើយ។ មិនខុសនោះទេ Galaxy Fold នឹងត្រូវបានប្រកាសចេញជាផ្លូវការ សាជាថ្មីម្ដងទៀត នៅថ្ងៃទី 06 ខែកញ្ញា ក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាម ការប្រកាសរបស់ Samsung ផ្ទាល់។


សម្រាប់នៅ សហរដ្ឋអាមេរិកវានឹងមកដល់ នូវប៉ុន្មានសប្តាហ៍ខាងមុខ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានថ្មី មួយទៀត។ លើសពីនេះ មានពាក្យចចាមអារ៉ាមថា វាអាចនឹងបង្ហាញខ្លួននៅលើទឹកដី សហរដ្ឋអាមេរិកនៅថ្ងៃទី 27 ខែកញ្ញា ប៉ុន្តែយើងមិនទាន់បានទទួលការបញ្ជាក់ពី Samsung នៅឡើយទេ។ មួយវិញទៀត Samsung ក៏នឹងផ្តល់ជូននូវកញ្ចប់សេវាកម្មថ្មី ហៅថា “Galaxy Fold Premier Service” រាល់ការជាវ Galaxy Fold សម្រាប់សេវាកម្មណែនាំ និងការជួសជុលថែទាំលើ Galaxy Fold របស់ខ្លួន ផងដែរ។ Samsung បានបញ្ជាក់ប្រាប់ថា សេវាកម្មនេះ នឹងបូករួមបញ្ចូលក្នុងតម្លៃរបស់ Galaxy Fold តែម្តង។


ដើមឡើយ Samsung ក៏ធ្លាប់បានដាក់ Galaxy Fold អោយធ្វើការបញ្ជាទិញ នៅតាមទីផ្សារប្រទេស មួយចំនួនរួចមកហើយ ប៉ុន្តែពេលនោះ មាន YouTuber ធ្វើវីដេអូពីវារកឃើញបញ្ហាជាច្រើន ទើបបានបង្ខំអោយ Samsung លុបចោលការកុម្ម៉ង់ទិញទាំងអស់ និងសម្រេចចិត្តប្រមូលយកមក ធ្វើការជួសជុល សាជាថ្មីម្ដងទៀតជាបន្ទាន់ ដើម្បីដោះស្រាយ ទៅលើបញ្ហាដែលកើតមាន ទាំងអស់នោះ។ ពិតមែនហើយ កន្លងមក Samsung បានបង្ហាញពីការជួសជុលថា ស្រទាប់ការពារខាងលើនៃអេក្រង់ Infinity Flex ត្រូវបានពង្រីកហួសពីផ្ទៃកញ្ចក់ ដល់គែមអេក្រង់ ដោយមិនអាចបកចេញ ដូចលើកមុនទៀតឡើយ និងសម្រាប់បញ្ហាត្រង់កន្លែង គន្លឹះបត់កណ្ដាលវិញ គឺបានកាត់បន្ថយគម្លាតរវាង ផ្នែកខាងក្រោម និងខាងលើ អោយទទួលបានលក្ខណៈ កាន់តែជិតគ្នាជាងមុន ដោយមិនអាចអោយ វត្ថុធាតុល្អិតៗ ចូលបានងាយៗ ដូចមុននោះទេ។


 

សរុបមក សង្ឃឹមថា Samsung នឹងផ្ដល់កាលបរិច្ឆេទច្បាស់លាស់ សម្រាប់ការប្រកាសដាក់លក់ Galaxy Fold នៅលើទីផ្សារ មួយចំនួនទៀត។ ដោយឡែក ការចេញផ្សាយថ្ងៃនេះបាននិយាយថា “ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ យើងធ្វើការចែករំលែកបន្ថែមទៀត” ដូច្នេះ យើងនឹងទន្ទឹងរង់ចាំមើលព័ត៌មានបន្ថែមទៀត នៅពេលដែលវា ត្រូវបានប្រកាសចេញជាផ្លូវការ ម្ដងទៀត នៅថ្ងៃស្អែកនេះ។

*សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber

FacebookPage

https://www.facebook.com/tvtbaungkhmum

https://www.facebook.com/pditbk

ដកស្រង់ចេញពីCamboReportrt