Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

និស្សិតខ្មែរជាង ១០០០នាក់ហើយតាំងពីឆ្នាំ២០០៨ បានទៅរៀនសូត្រកសិកម្មនៅអ៊ីស្រាអែល

  • បោះពុម្ព

សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ជំនាន់ទី១២ នេះ កម្ពុជាបានបញ្ចូននិស្សិត ១៦៩ទៅប្រទេសអ៊ីស្រាអែល។ ក្នុងចំណោម ១៦៩រូបនេះ គឺមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)

ចំនួន១៤៩រូប សាលាជាតិកសិកម្មព្រែកលៀប ១០រូប និងសាលាជាតិកសិកម្មកំពង់ចាម ១០រូប។

សរុបទាំង១២ជំនាន់ ដែលរាប់តាំងពីឆ្នាំ២០០៨ មក គឺនិស្សិតខ្មែរចំនួន ១០៥៧ នាក់ហើយដែលត្រូវបានបញ្ជូនទៅរៀនសូត្រនៅប្រទេសអ៊ីស្រាអែល។ តាមរយៈកម្មសិក្សានេះ និស្សិតក្នុងមួយជំនាន់ៗ មានឱកាស ១១ខែនៅប្រទេសអ៊ីស្រាអែល សម្រាប់ការរៀនសូត្រទ្រឹស្ដី និងការអនុវត្តផ្ទាល់នៅមន្ទីរពិសោធន៍ និងកសិដ្ឋាន។ នេះបើតាមលោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានថ្លែងក្នុងពិធីសំណេះសំណាលនិស្សិតដែលត្រូវទៅសិក្សានៅអ៊ីស្រាអែល នៅថ្ងៃទី៣០ខែសីហា ។

លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនេះ បានជំរុញឲ្យនិស្សិតដែលទទួលបានឱកាសចេញទៅប្រទេសអ៊ីស្រាអែលទាំងនេះ ត្រូវខិតខំពង្រីកចំណេះជំនាញរបស់ខ្លួន សម្រាប់ជាប្រយោជន៍ការងារទៅថ្ងៃមុខ និងចូលរួមចំណែកអភិវឌ្ឍន៍ជាតិ។ លោកមានប្រសាសន៍ដូចនេះថា៖«ក្មួយៗនឹងត្រូវប្រឡូកក្នុងសាលារៀននៃជីវិតជាក់ស្ដែង ដើម្បីកសាងជីវភាពផ្ទាល់ខ្លួនផង វាសនាអនាគតគ្រួសារផង និងដើម្បីបំពេញការងារតាមវិជ្ជាជីវៈរបស់ខ្លួន ដែលជាការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិក្នុងនាមជាពលរដ្ឋម្នាក់»។

លោក វេង សាខុន បន្តដូច្នេះទៀតថា៖«នេះជាឱកាសដ៏ល្អសម្រាប់ក្មួយៗដែលត្រូវក្រេបជញ្ជក់យកទាំងចំណេះជំនាញ និងបទពិសោធន៍ ទុកជាទុនសម្រាប់អភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាបុគ្គលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ ឬអនុវត្តបច្ចេកវិទ្យាថ្មីៗក្រោយពេលក្មួយៗត្រឡប់មកមាតុភូមិវិញ»។

រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ ណែនាំដល់និស្សិតខ្មែរទាំងនេះ ឲ្យព្យាយាមក្រេបយកចំណេះដឹង និងបច្ចេកទេស ព្រមទាំងផ្នែកគ្រប់គ្រង ដើម្បីពង្រឹងសមត្ថភាពលើជំនាញបច្ចេកទេសទំនើប បច្ចេកវិទ្យាវៃឆ្លាត ធ្វើយ៉ាងណារត់ឲ្យទាន់សម័យកាលឧស្សាហកម្មទី៤៕





*សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber

FacebookPage

https://www.facebook.com/tvtbaungkhmum

https://www.facebook.com/pditbk

ដកស្រង់ចេញពីThmeyThmey.com