Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សោកស្ដាយណាស់! Nicki Minaj ប្រកាសចូលនិវត្តន៍ ទៅធ្វើរឿងផ្សេងវិញ

  • បោះពុម្ព

វាជាថ្ងៃជូរចត់មួយសម្រាប់អ្នកគាំទ្រ Nicki Minaj ដោយតារារ៉េបល្បីរូបនេះ បានប្រកាសនៅលើគណនី Twitter របស់ខ្លួនថាសម្រេចចិត្តចូលនិវត្តន៍ ទៅសាងគ្រួសារវិញម្ដង។

Nicki បានប្រាប់ដល់អ្នកស្ដាប់របស់ខ្លួននៃកម្មវិធី "Queen Radio” ដែលថានាងនិងមិត្តប្រុស Kenneth Perry បានដាក់សុំរៀបការរួចហើយ ដែលគ្រោងនឹងរៀបការនៅក្នុងពេលប្រមាណ ៨០ ថ្ងៃទៀត។ សារព័ត៌មាន CNN បានសុំការបញ្ជាក់អំពីអ្នកតំណាងរបស់ Nicki Minaj ដើម្បីឲ្យច្បាស់ថា តារារ៉េបរាងសិចស៊ីរូបនេះ ពិតជាចូលនិវត្តន៍ប្រាកដមែនឬយ៉ាងណា។

តារាវ័យ ៣៦ ឆ្នាំនេះចូលប្រឡូកសិល្បៈជាអ្នករ៉េបតាំងពីឆ្នាំ ២០០៤។ កេរ្តិ៍ឈ្មោះរបស់នាងចាប់ផ្ដើមល្បីរន្ទឺនៅអំឡុងឆ្នាំ ២០១០ ជាមួយការបញ្ចេញអាល់ប៊ុមចម្រៀងដំបូង Pink Friday ជាពិសេសតាមរយៈបទ Super Bass៕

ដកស្រង់ពី៖ Sabay