បណ្តាញសង្គម

1អាចទេដែល រូបផ្លែប៉ោមលើ iPhone 11 ប្តូរទីតាំងមកកណ្តាលវិញ ហើយអាចសាកថ្មអោយគេទៀត?

អាចទេដែល រូបផ្លែប៉ោមលើ iPhone 11 ប្តូរទីតាំងមកកណ្តាលវិញ ហើយអាចសាកថ្មអោយគេទៀត?វាកាន់តែជិតដល់ថ្ងៃដែល ក្រុមហ៊ុន Apple នឹងធ្វើការប្រកាសចេញ iPhone ជំនាន់ថ្មីចុងក្រោយ  និងផលិតផលថ្មីៗរបស់ខ្លួន មែនទែន ហើយ។

ខណៈពេលដែល iPhone ជំនាន់ថ្មីចុងក្រោយនេះមិនទាន់ប្រកាសចេញជាផ្លូវការនោះទេ យើងនៅតែបន្តទទួលបាន ព័ត៌មាន បែកធ្លាយ ដែលនិយាយពីលក្ខណៈសម្បត្តិ និងមុខងារពិសេសៗរបស់វាជាបន្តបន្ទាប់ រហូតដល់ពេលវាចេញជាផ្លូវការទើបព័ត៌មាន បែកធ្លាយទាំងនោះត្រូវបានបញ្ចប់។
ជាក់ស្តែងនៅក្នុងថ្ងៃនេះ យើងក៏ទទួលបានព័ត៌មានមួយដែលគួរឲ្យចាប់អារម្មណ៍ ដែលនិយាយទាក់ទងទៅនឹង iPhone ជំនាន់ថ្មីដែល ត្រៀមនឹងបង្ហាញខ្លួននាពេលដ៏ខ្លីខាងមុខនេះ។ បើយោងតាមពាក្យសម្តីរបស់លោក Mark Gurman ដែលជាសមាជិកម្នាក់របស់ ភ្នាក់ងារសារព័ត៌មានដ៏ល្បីល្បាញមួយ ដែលមានឈ្មោះថា Bloomberg បាននិយាយថា Logo Apple របស់ iPhone 11 នឹងមាន ទីតាំងស្ថិតនៅចំកណ្តាលនៃផ្នែកខាងក្រោយរបស់ទូរសព្ទតែម្តង ខណៈដែល Apple Logo របស់ iPhone ជំនាន់មុនៗមានទីតាំង ស្ថិតក្រោមកាមេរ៉ាខាងក្រោយរបស់ទូរសព្ទបន្តិច។ ប្រភពបានបន្តទៀតថា មូលហេតុដែល Apple ផ្លាស់ប្តូរទីតាំង Apple Logo មកដាក់នៅចំកណ្តាលនៃផ្នែកខាងក្រោយរបស់ទូរសព្ទ ព្រោះវានឹងធ្វើឲ្យអ្នកប្រើប្រាស់មានភាពស្រួលក្នុងការចំណាំទីតាំងដែលត្រូវដាក់ Apple Watch និង Airpods ឬឧបករណ៍ដែលមានបច្ចេកវិទ្យា Qi Wireless Charging ព្រោះថា iPhone ជំនាន់ថ្មីនឹងបំពាក់ មកជាមួយបច្ចេកវិទ្យា ដែលមានដំណើរការស្រដៀងទៅនឹង Wireless Powershare របស់ Galaxy S10 និង Note 10 ជាដើម។ ចំពោះបច្ចេកវិទ្យានេះ អាចនឹងមានឈ្មោះថា Bilateral Wireless Charging នេះបើយោងទៅតាមព័ត៌មានដែលបានចុះផ្សាយ កាលពីពេលកន្លង។
គួររំលឹកផងថា ក្រុមហ៊ុន Apple នឹងធ្វើការប្រកាសចេញ iPhone ជំនាន់ថ្មី ចុងក្រោយ និងផលិតផលថ្មីៗផ្សេងៗទៀត របស់ខ្លួន នៅថ្ងៃអង្គារ ទី10 ខែកញ្ញា ឆ្នាំ 2019 ខាងមុខនេះ វេលាម៉ោង 10 ព្រឹក ( ដែលត្រូវនឹងម៉ោង 12 រំលងអធ្រាត្រ ឈានចូល ថ្ងៃពុធ ទី 11 ខែកញ្ញា នៅក្នុងប្រទេសយើង ) ហើយព្រឹតិ្តការណ៍នេះ នឹងធ្វើឡើងនៅ ក្នុងរោងមហោស្រពរបស់ លោក Steve Jobs នៅក្នុងបរិវេណ Apple Park ស្ថិតនៅក្នុងទីក្រុង Cupertino រដ្ឋ California សហរដ្ឋអាមេរិក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg…
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk

ដកស្រង់ចេញពីCamboReport