Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាសូរ​ណាស់ នាយ​ក្រឹប ឪពុក​ស្លាប់ គាស់​ជញ្ជាំង​ផ្ទះ​យក​មក​ធ្វើ ​ក្ដារមឈូស

  • បោះពុម្ព

ឪពុកតារាកំប្លែង និងសម្ដែងនាយក្រឹប បានស្លាប់ចោលនាយកាលពីព្រលប់ម្សិលមិញនេះ អ្វីដែលសង្វេគខ្លាំងនោះ ជីវភាពក្រុមគ្រួសារមានជីវភាពក្រីក្រជាខ្លាំង សូម្បីតែក្ដារមឈូសក៏គ្មានប្រាក់ទិញដែរ គឺបានគាស់ជញ្ជាំងផ្ទះ មកធ្វើក្ដារមឈូសតែម្ដង។

នាយសូមអំពាវនាវសប្បុរសជនមេត្តាជួយ ដល់ក្រុមគ្រួសារនាយផង ក្រែងបានថវិកាខ្លះធ្វើបុណ្យជូនឪពុក។ នាយក្រឹប បានរៀបរាប់ឲ្យដឹងថា ឪពុកនាយ មានឈ្មោះរៀក ញ៉ាញ់ អាយុ ៥៥ឆ្នាំ បានលង់ទឹកស្លាប់កាលពីម៉ោង៦ ល្ងាចថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ ២០១៩ គ្រាដែលឪពុកខ្លួនទៅដាក់មង នៅត្រពាំង១ខាងក្រោយផ្ទះ ស្ថិតក្នុងភូមិ ត្រពាំងស្គុន ឃុំ ត្រពាំងស្ដៅ ស្រុក រមាសហែក ខេត្ត ស្វាយរៀង។

នាយបានបន្តឲ្យដឹងថា ក្រោយបានដឹងថា ឪពុកបានលង់ទឹកអ្នកភូមិបាននាំគ្នា ទៅស្រង់យកមកផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ដោយក្រុមគ្រួសារមានជីវភាពក្រីក្រខ្លាំង អ្នកភូមិបានរ៉ៃអង្គាសគ្នា ជួយក្នុងកម្មវិធីបុណ្យ ហើយសពនិងត្រូវបូជា ល្ងាចនេះតែម្ដង។ នាយ ក្រឹប មានបងប្អូន៣នាក់ ប្រុស១ស្រី២ ហើយនាយគឺជា កូនពៅនៅ ក្នុងគ្រួសារ។

នាយថ្លែងទាំងសំដីមួយទាំងអួលដើមកថា ក្រុមគ្រួសារនាយ រងកម្មជាបន្តបន្ទាប់តែម្ដង ៣ខែស្លាប់ម្នាក់ៗ កាល៣ខែមុនស្លាប់បងថ្លៃ ៣ខែក្រោយស្លាប់ម្ដាយបង្កើត ហើយម្សិលមិញនេះស្លាប់ឪពុក ពិតជាសង្វេគខ្លាំងណាស់។ ដូចបានរៀបរាប់ខាងលើ ដោយសារតែភាពក្រីក្រខ្លាំងពេក នាយដាចចិត្តសូមលើកម្រាមដៃ១០ អំពាវនាវ ដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសមេត្តាជួយដល់ ដល់ក្រុមគ្រួសារនាយផង ក្រែងបានថវិកាខ្លះធ្វើបុណ្យជូនឪពុកខ្លះ លេខទូរសព្ទរបស់នាយ 098677275៕

ដកស្រង់ពី៖ Sabay