Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាយុ១២ឆ្នាំ, រៀនអង់គ្លេសដោយខ្លួនឯង, ហេវិន និយាយភាសាអង់គ្លេសដូចអាមេរិក

  • បោះពុម្ព

ជាមួយអំណោយទានពីធម្មជាតិ កុមារា ភូន ហេវិន អាចនិយាយបាន៤ភាសា ក្នុងនោះមាន ភាសាខ្មែរ ចិន អង់គ្លេស និងអាលឺម៉ង់។តែភាសាអាលឺម៉ង់ កុមាររូបនេះ ចេះតិចតួចទេ។ មានអត្តចរិតប្លែកខុសពីក្មេងដទៃ កុមារ ហេវិន

មិនបានរៀនភាសាអង់គ្លេសត្រឹមត្រូវនៅសាលាជាមួយគ្រូបង្រៀនច្រើនឡើយ តែគាត់ព្យាយាមរៀនភាសាអង់គ្លេសដោយខ្លួនឯង តាមយូធូប ឬដោយលេងហ្គេមដែលនិយាយជាភាសាអង់គ្លេស។ក្នុងមួយថ្ងៃៗ កុមារ ហេវិន ចំណាយពេលរៀនភាសាអង់គ្លេសតាមយូធូបច្រើនម៉ោងណាស់ ហើយពេលខ្លះ អាណាព្យាបាល ហេវិន គិតថា ហេវិន មិនអាចរៀនភាសាអង់គ្លេសតាមរបៀបនេះចេះឡើយ។ តែនៅទីបញ្ចប់ ហេវិន បានធ្វើអ្វីៗឲ្យអាណាព្យាបាលរបស់គេភ្ញាក់ផ្អើល។ មាតារបស់ ហេវិន បានទទួលស្គាល់ពីភាពវ័យឆ្លាតរបស់កូនគាត់ដោយនិយាយថា ហេវិន ក្លាហានណាស់។ ហេវិន ហ៊ានធ្វើអ្វីៗដោយខ្លួនឯង រាប់ទាំងដាក់ពាក្យទៅចូលរួមវិស្សមកាលរដូវក្តៅនៅសហរដ្ឋអាមេរិកទៀតផង។ក្នុងពេលស្នាក់នៅសហរដ្ឋអាមេរិកមួយរយៈ កុមារជនជាតិអាមេរិកជាច្រើនបានសរសើរកម្រិតភាសាអង់គ្លេសរបស់ ហេវិន គ្រប់គ្នា។ ក្រោយពីស្តាប់បទសម្ភាសរួចមក កុមារ ហេវិន អាចនិយាយភាសាអង់គ្លេសសឹងតែល្អជាងកុមារដែលបានទៅរៀននៅសាលាត្រឹមត្រូវទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ កុមារ ហេវិន ថែមទាំងមានគំនិតចែករំលែកចំណេះដឹងភាសាអង់គ្លេសរបស់ខ្លួននៅពេលដែលរូបគេធំឡើង។ នាពេលអនាគត កុមារ ហេវិន ចង់ក្លាយខ្លួនជាគ្រូបង្រៀនភាសាអង់គ្លេស ឬជាអ្នកជំនួញទៀតផង៕


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg/videos?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk
ដកស្រង់ចេញពីលោក គី សុខលីម (Ky Soklim) អ្នកសារព័ត៌មានអេឡិត្រូនិក Thmeythmey.com