Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហេងលើហេង! បាន​ជួប​ Yuri ដូចប្រាថ្នាហើយ Boy ថែមទាំងបានរួមការងារជាមួយទៀត

  • បោះពុម្ព

ក្ដីសុបិនរបស់អ្នកគាំទ្រម្នាក់ឈ្មោះ Boy Pakorn ដែលប្រាថ្នាចង់ជួបផ្ទាល់ជាមួយ Yuri ក្រុម Girls' Generation បានក្លាយជាការពិតហើយ។

កាលពីចុងសប្ដាហ៍កន្លងទៅ តារា K-Pop ពីក្រុម Girls' Generation Yuri បានមកកាន់ប្រទេសថៃ ដើម្បីចូលរួមកម្មវិធីមួយ ព្រមទាំងបានផ្ដល់បទសម្ភាសឲ្យទូរទស្សន៍ក្នុងស្រុកដែលមាន Boy Pakorn ជាពិធីករពិសេស។ ក្រោយចប់ការងាររួមគ្នា Yuri បានបង្ហោះរូបភាពរបស់នាងព្រមជាមួយ Boy នៅលើគណនី Instagram ផ្ទាល់ខ្លួនថែមទៀត។

Boy Pakorn ឯណេះវិញក៏បានបង្ហោះរូបភាពដែលលោកថតជាមួយតារាក្នុងដួងចិត្តម្នាក់នេះដែរ ជាមួយពាក្យថា «ស្រឡាញ់ណា! នាងពិតជាគួរឲ្យស្រឡាញ់ ថែមទាំងរួសរាយទៀត។ ខ្ញុំមិនដឹងថាគួរបរិយាយបែបណាទេ។ សូមជូនក្ដីស្រឡាញ់ដល់ SONE (អ្នកគាំទ្រ SNSD) ទាំងអស់ក្នុងប្រទេសថៃ។ តារាជាទីស្រឡាញ់របស់យើង គឺពិតជាគួរឲ្យស្រឡាញ់ណាស់។

ជា SONE រៀងរហូត! បេសកកម្មរបស់ខ្ញុំបញ្ចប់ហើយ»។ នេះរាប់ទុកជាក្ដីសុខធំមួយទៀតរបស់ Boy ក្នុងនាមជាអ្នកគាំទ្រម្នាក់របស់ Girls' Generation ជាពិសេស Yuri ព្រោះថាតាំងពីដើមគេតែងឃើញតារាប្រុសរូបនេះចុច Like និង Comment ជារឿយៗលើរូបដែល Yuri បង្ហោះម្ដងៗ។ នេះជាការបញ្ជាក់អំពីការស្រឡាញ់ គាំទ្រ គ្មានចិត្តងាករេរបស់ហ្វេនម្នាក់នេះ៕

ដកស្រង់ពី៖ Sabay