បណ្តាញសង្គម

Nikon D6 ជា​កាមេរ៉ា​ថត​សកម្មភាព​កីឡា​ដ៏​ល្អ ត្រៀម​ចេញ​ជា​ផ្លូវ​ការ​ឆាប់ៗ​នេះ

ក្រុមហ៊ុន Nikon បានធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលដោយ បានបញ្ចេញនូវ រូបភាពមួយសន្លឹក ពីម៉ូឌែល Nikon D6 រួមជាមួយនឹង Len មួយគ្រាប់ផងដែរ។ ស្ថិតក្នុងខ្សែស្រឡាយ D-series ផងនោះ Nikon D6 ជាកាមេរ៉ាប្រភេទ DSLR

លំដាប់កំពូលមួយរបស់ក្រុមហ៊ុននេះ។ ក្នុងនោះ វាមានសមត្ថភាពពេញលេញនៅក្នុង ការថតសកម្មភាពកីឡា និង រូបភាពមានល្បឿនលឿននានា។ 

គួរអោយសោកស្តាយ ដែល Nikon ហាក់ដូចជាមិនទាន់និយាយអ្វីច្រើន ពី D6 នៅឡើយ តែមើលតាមរូបភាពនេះ វាមិនខុសគ្នាច្រើនពី Nikon D5 និង D4 ប៉ុន្មាននោះទេ ដោយផ្អែកលើរូបរាងពីខាងមុខ។ បន្ថែមពីនោះ ក្រុមហ៊ុនដែលមានកំណើតពីប្រទេសជប៉ុន មួយនេះ បានបង្ហើបប្រាប់ថា វានឹងបង្ហាញខ្លួនជាមួយនឹង len ថតសកម្មភាពកីឡា AF-S Nikkor 120-300mm f/2.8E។

គេបានដឹងថា Nikon ក៏បានធ្វើបែបនះដែរ មុនពេលធ្វើការបង្ហាញម៉ូឌែល D5 របស់ខ្លួនកាលពីឆ្នាំ 2016 កន្លងទៅ។ ដូចនេះ យើងប្រហែលជាមិនរង់ចាំយូរនោះទេ ក្នុងការទទួលបានលក្ខណៈសម្បត្តិបន្ថែមទៀតពី Nikon D6 នេះ ព្រោះគេរំពឹងថា វានឹងចេញជាផ្លូវការ ក្នុងយប់ថ្ងៃទី 04 នេះហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg…
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk

ដកស្រង់ចេញពីCamboReport