Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាសី​ឡើង គង់ ចាន់​ស្រីមុំ និង​ស្វាមី ក្លាយ​ជា​គណៈកម្មការ​ព្រម​គ្នា​តែ​ម្ដង

  • បោះពុម្ព

តារាស្រី គង់ ចាន់ស្រីមុំ និងស្វាមី បានក្លាយជាគណៈកម្មការក្នុងកម្មវិធីមួយឈ្មោះ "កូនក្រមុំឆ្នើម" របស់ទូរទស្សន៍ក្រសួងមហាផ្ទៃ Nice Tv ជាលើកដំបូង ក្រោយពីពួកគេទើបនឹងរីករាយជាមួយចំណងដៃកូនដំបូងរបស់ពួកគេ។

សមិទ្ធផលនេះ បន្ទាប់ពីពួកគេត្រូវបានមហាជនចាត់ទុកថាជាសិល្បករមានឈ្មោះល្បី ធ្លាប់មានប្រវត្តិស្នេហាផ្អែមល្ហែម និងមិនធ្លាប់ឆ្លងកាត់រឿងអាស្រូវ ឬល្អក់កករហ្នឹងគ្នា។ គូស្វាមីភរិយាវ័យក្មេងរូបនេះ បានឲ្យដឹងថា ពួកគេរីករាយចំពោះតំណែងនេះ និងសង្ឃឹមថា កម្មវិធីដែលពួកគេធ្វើជាគណៈកម្មការនេះ នឹងទទួលបានការគាំទ្រខ្លាំង។

សង្ឃឹមបែបនេះ ស្រីមុំ លើកឡើងថា ក៏ព្រោះតែកម្មវិធីខាងលើរបស់នាង និងស្វាមី គឺជាកម្មវិធីបែបគូស្នេហ៍ពិតៗដែលទើបនឹងកើតមានដំបូងនៅកម្ពុជា។ ដូច្នេះហើយ នាងមានជំនឿថា នឹងមានការចាប់អារម្មណ៍ច្រើន ខុសប្លែកពីកម្មវិធីផ្សេងៗ ដែលហាក់មិនសូវមានភាពខុសប្លែក។

"កូនក្រមុំឆ្នើម" នឹងចែករំលែក បទពិសោធន៍ស្នេហា និងរុញច្រានជីវិតស្នេហាពួកគេកាន់តែមានន័យ មានក្តីសុខសុភមង្គល។ ក្រៅពីគូរបស់គង់ ចាន់ស្រីមុំ សិល្បករ៤គូ ផ្សេងទៀត ក៏ត្រូវបានជ្រើសរើសសម្រាប់តួនាទីដូចគ្នា ក្នុងនោះមានដូចជា សិល្បករជើងចាស់ និងជាអ្នកនិពន្ធភាពយន្តអ្នកស្រី សក្តិ សាកេត តារាសម្តែង និងជាគូស្នេហ៍ល្បីឈ្មោះអ្នកនាង គង់ ចាន់ស្រីមុំ និងលោក គីម សីហា ពិធីករ និងជាអតីតហ្វេ្រស៊ី ជា វណ្ណរិទ្ធ និងតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា អ៊ី វ៉ា។

ពួកគេទាំង ៥គូ នឹងផ្តល់ពិន្ទុចំពោះគូស្នេហ៍ចុងក្រោយ១០គូក្នុងកម្មវិធី ក្រោយជ្រើសចេញពីគូស្នេហ៍ចំនួន៣០គូដែលបានដាក់ពាក្យ ដើម្បីរកអ្នកឈ្នះប្រចាំសប្តាហ៍មួយគូឲ្យចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត។ កម្មវិធីនឹងផ្សាយនៅរៀងរាល់ល្ងាចម៉ោងប្រាំបីយប់ថ្ងៃអាទិត្យ៕

ដកស្រង់ពី៖ Sabay