Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាសូរ​ខ្លាំង​ណាស់ អតីត​សមាជិក​ក្រុម​រាំ ព្រាប សុវត្ថិ ជួប​គ្រោះ​ថ្នាក់​ដាច់​ដៃ​១​ចំហៀង ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​គ្រួសារ​ធ្លាក់​ដល់​សូន្យ

  • បោះពុម្ព

លោក ខឹម វាសនា ហៅ ( ស្នា) អតីតសមាជិកក្រុមរាំ លោក ព្រាប សុវត្ថិ បានជួបគ្រោះថ្នាក់យ៉ាងរន្ធត់កាលពីប៉ុន្មានថ្ងៃមុនេះ ដោយរថយន្តធន់ធំ១គ្រឿង បើកកៀរ បណ្ដាលឲ្យរបួសដៃយ៉ាងធ្ងន់ធ្ងរ

ត្រូវបង្ខំកាត់ដៃនោះចេញតែម្ដង ធ្វើឲ្យក្ដីសង្ឃឹមគ្រួសារធ្លាក់ដល់សូន្យ។ បើតាម ការឲ្យដឹងពីសាមីខ្លួន ហេតុការណ៍នោះ បានកើតឡើងប្រហែលម៉ោង១១យប់ថ្ងៃ ០៨ ខែ កញ្ញា ឆ្នាំ ២០១៩ នៅត្រង់ចំណុច ដីឥដ្ឋ កៀនស្វាយ គ្រាដែលលោកបានធ្វើដំណើរពីភ្នំពេញ ទៅផ្ទះរបស់ខ្លួននៅម្ដុំនោះ ដោយត្រូវឡានកៀរឲ្យដួល និងកិនលើដៃខាងស្ដាំរបស់លោក។

គ្រោះថ្នាក់នោះ បណ្ដាលឲ្យដៃរបស់លោកខាងស្ដាំ ត្រូវខ្ទេចតែម្ដង ហើយ ដោយមិនអាចធ្វើអ្វីបាន លោកគ្រូពេទ្យបានសម្រេចកាត់ដៃខាងស្ដាំនោះចោលទៅហើយ។ បន្ទាប់ពីបង្កគ្រោះថ្នាក់ហើយ លោក បានបន្តឲ្យដឹងថា ឡាននោះមិនបានឈប់មកដោះស្រាយឡើយ គឺបើករត់តែម្ដង ដោយលោកមិនបានចាំស្លាកលេខទេ ព្រោះពេលនោះ លោកឈឺចុកចាប់ខ្លាំងណាស់ ។

បច្ចុប្បន្នលោកកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ដោយក្នុងនោះ ដៃម្ខាងរបស់លោក គឺត្រូវកាត់ចេញតែម្ដង។ លោក ខឹម វាសនា ហៅ (ស្នា) មានវ័យ៣៨ឆ្នាំ បានប្រឡូកលើវិស័យសិល្បៈក្នុងអាជីពជាអ្នករាំអមឆាកជាង២០ឆ្នាំមកហើយ លោកទើបតែចេញពីក្រុមរាំលោក ព្រាប សុវត្ថិ ជាង១ឆ្នាំមកនេះប៉ុណ្ណោះ។

បច្ចុប្បន្នលោក បានរាំឲ្យ ក្រុមរាំ តារាចម្រៀង ហ្សូណូ និង វង្ស តារារតនា ម្ដងម្កាល។ ជាមួយនឹងការជួយសង្គ្រោះបឋមនេះ លោកប្រាប់ថា មានមិត្តភក្តិរួមអាជីព ជួយឧបត្ថម្ភបានមួយចំនួនតូចផងដែរ ក្នុងនោះ លោក ព្រាប សុវត្ថិ ក៏បានជួយចំនួន៥០០ ដុល្លារផងដែរ។ នៅពេលដែលទទួលរងគ្រោះដាច់ដៃ១ចំហៀងបែបនេះ លោក ថា ខ្លួនពិតជាតក់ស្លុតខ្លាំងណាស់ អ្វីដែលលោកបារម្ភបំផុតនោះ គឺអនាគតកូនប្រពន្ធរបស់លោក នឹងទៅជាយ៉ាងនា បើសព្វថ្ងៃ គ្រួសារតូចមួយនេះ ពឹងផ្អែកតែលើលោកតែម្នាក់ឯងទាំងស្រុង។

"ខ្ញុំអស់សង្ឃឹមហើយ.... ខ្ញុំមិនដឹងថា នឹងត្រូវធ្វើអ្វី ឬរកស៊ីអ្វីចិញ្ចឹមគ្រួសារប្រពន្ធកូនខ្ញុំឡើយឡើយ"។ លោក Alex ប្រាប់ថា តាំងពីដើមរហូតមក លោកចេះតែជំនាញតែមួយគត់ គឺរាំនេះឯង ដែលលោកអាចចិញ្ចឹមប្រពន្ធកូន ទាំងលំបាកមកដល់សព្វថ្ងៃ។ ឥឡូវនេះ ស្រាប់តែមកជួបគ្រោះអាក្រក់បែបនេះ ធ្វើឲ្យក្រុមគ្រួសារលោកកាន់តែលំបាក កាន់តែអស់សង្ឃឹម អនាគតក៏កាន់តែងងឹតថែមទៀត ទៅថ្ងៃមុខ លោកថា មិនដឹងត្រូវធ្វើយ៉ាងណាឡើយ។

លោក Alex មានកូន២នាក់ ប្រុស១ស្រី១ កូនច្បងមានវ័យ១១ ឆ្នាំ កូនប្អូនមានវ័យ៩ឆ្នាំ។ ប្រសិនបើមានសប្បុរសជនណាចង់បរិច្ចាគ ដល់លោកអាចទាក់ទងលោកផ្ទាល់តាមរយៈលេខ 016414446៕

ដកស្រង់ពី៖ Sabay