Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សារ៉ាយ សក្ខណា ប្រែ​រូប​សម្រស់​កាន់​តែ​ស្អាត ពេល​លេច​ដំណឹង​ជិត​បាន​មួយ​ទៀត

  • បោះពុម្ព

តារាសម្ដែង សារ៉ាយ សក្ខណា ដែលច្រើនឆ្នាំមកហើយ ជាប់ឈ្មោះតារាស្រីសម្បុរស្រអែម ឥឡូវបានប្ដូរសម្បុរមកសស្អាត សាច់មុខក៏ខ្ចីជាងមុន ស្របពេលក៏មានដំណឹងថា នាងបាន និងកំពុងតាំងគភ៌មួយទៀតហើយ។

សក្ខណា ប្រែសម្បុរបន្តិចម្ដងៗ ពីស្រអែមមកជា ស ក្រោយពីទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីប៉ុន្មានឆ្នាំ។ មួយផ្នែកទៀត គឺថា នាងក៏ជាថៅកែស្រីមជ្ឈមណ្ឌលកែសម្ផស្សធំមួយនៅភ្នំពេញដែរ។ យ៉ាងណា តារាស្រីបញ្ជាក់ថា នាងមិនបានកែសម្ផស្សអ្វីនោះទេ...អ្វីដែលគួរកត់សម្គាល់ គឺថា ពេលនេះ នាងកំពុងមានគភ៌កូនទី២ទៀត ដែលនាងយល់ថា អាចមកពីឥទ្ធិពលគភ៌នេះ។

និយាយពីគភ៌ដែលបាន និងកំពុងតាំងក្នុងផ្ទៃរបស់នាង សក្ខណា បានប្រាប់ថា មានវ័យចំនួន ២ខែហើយ ប៉ុន្តែយ៉ាងណា មិនទាន់ដឹងថា ស្រីឬប្រុសនៅឡើយទេ។ "២ខែហើយបង តែអត់ទាន់ដឹងស្រី ដឹងប្រុសទេ គឺពិនិត្យអត់ទាន់ដឹង...សម្រាប់ខ្ញុំចង់បានកូនស្រីមួយទៀត តែបើប្រុសក៏បានដែរ"។ សារ៉ាយ សក្ខណា ថ្លែង។

ជាមួយនឹងការមានគភ៌កូនទី២នេះ សក្ខណា ប្រាប់ថា ពេលនេះ បានផ្អាកទទួលការងារសិល្បៈហើយ ដើម្បីទុកពេលឲ្យគភ៌វិវត្តបានល្អ។ ប៉ុន្តែ២ខែមុន គឺនាងទទួលការងារច្រើន ពិសេសគឺការងារថតស្ប៉តពាណិជ្ជកម្មផ្សេងៗ បន្ទាប់ពីបានវិលចូលក្នុងស្រុក។ យ៉ាងណា នៅថ្ងៃទី ១៣ កញ្ញា នេះនាងនឹងត្រឡប់ទៅសហរដ្ឋអាមេរិកវិញហើយ គឺទៅតែម្នាក់ឯងទេ ស្វាមីដែលនៅជាប់ការងារនៅឡើយ នឹងចេញទៅតាមក្រោយទៀត។

សារ៉ាយ សក្ខណា បានរៀបអាពាហ៍ពិពាហ៍កាលពីចុងឆ្នាំ ២០១៣ ជាមួយលោក កែវ មន្ត្រី ជាមេធាវីអាណិកជនមកពីសហរដ្ឋអាមេរិក។ មួយឆ្នាំក្រោយមក នាងក៏បានចាកចេញទៅរស់នៅលើទឹកដីលោកដូណាល់ត្រាំជាមួយស្វាមី។ នាងបានប្រសូតបុត្រីដែលជាកូនដំបូងរបស់នាងកាលពីឆ្នាំ ២០១៥។ ក្រោយប្រសូត នាង និងស្វាមី បានដាក់ឈ្មោះថា "Mataysia Keo” មានន័យថា "កាដូទេវតាប្រទាន"។

ដកស្រង់ពី៖ Sabay