Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Song Hye Kyo រង​ការ​រិះ​គន់​យ៉ាងចាស់ដៃពី​អ្នក​គាំទ្រ​ ដោយ​សារការ​​តែង​ខ្លួន

  • បោះពុម្ព

សព្វថ្ងៃនេះ តារាសម្ដែងលំដាប់ជាតិរបស់កូរ៉េ Song Hye Kyo មើលទៅហាក់ដូចជា កំពុងតែរស់នៅជីវិតជាខ្លួនឯង បន្ទាប់ពីការលែងលះដាច់ស្រឡះជាមួយនឹងអតីតប្ដី Song Joong Ki។

បើទោះបីជាមានមតិពីសំណាក់អ្នកគាំទ្រ ថាតួឯកស្រីម្នាក់នេះមានសម្រស់ស្រស់ស្អាតក៏ដោយ ប៉ុន្តែមតិរិះគន់ជាច្រើនក៏មានដូចគ្នាដែរ។ អ្នកគាំទ្របានរិះគន់ថា នាងពិតជាប្លែកមែនទែនក្រោយពីបានលែងលះ ហើយមតិមួយចំនួនទៀតបាននិយាយថា គេមិនចូលចិត្តតារាស្រីរូបនេះទេ។

អ្នកខ្លះក៏ថា នាងមើលទៅដូចស្ត្រីស្ថិតនៅវ័យកណ្ដាល ហើយសម្រស់កាន់តែអន់ថយទៅៗ ខណៈដែល Song Joong Ki មើលទៅនៅក្មេងដដែល។ កាលពីថ្មីៗកន្លងទៅនេះ តួឯកស្រីក្នុងរឿង «បំណុលផ្ទះជំពាក់ស្នេហ៍» បានចូលរួមកម្មវិធី Ralph Lauren's Fall 2019 នៅទីក្រុង New York ជាមួយនឹងឈុតពណ៌ស ទើបនាងរងការរិះគន់បែបនេះ៕

 

ដកស្រង់ពី៖Sabay