Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចេញ​ដំណឹង ស្រី​ស្អាត សិទ្ធី នីកា មាន​ផ្ទៃ​ពោះ​ ហើយ​បើ​ដឹង​សមាសភាព​គូស្នេហ៍​នាង​ទៀត រឹត​តែ​ភ្ញាក់​ផ្អើល

  • បោះពុម្ព

តារាស្រីស្អាត សិទ្ធី នីកា ដែលល្បីខ្លាំងក្នុងបទ "មេឃកំពុងភ្លៀងហើយ" នៅពេលនេះ ស្រាប់តែលេចព័ត៌មានថានាងផ្ទៃពោះ ក្នុងពេលនាងមិនមានលេចលឺដំណឹងមកថា នាងបានរៀបការស្វាមីពីពេលណានៅឡើយ។

សិទ្ធី នីកា បានទម្លាយរឿងនេះនៅលើហ្វេសប៊ុករបស់នាងជាមួយរូបថតចំនួន២សន្លឹក។ ក្នុងរូបភាពនេះ នីកា ស្លៀកខោខូវប៊យ និងពាក់អាវយឺតខ្មៅដៃតូច បង្ហាញឲ្យឃើញយ៉ាងច្បាស់នូវទំហំពោះរបស់នាង។ ជាមួយគ្នានាងបានសរសេរសារភ្ជាប់មកជាមួយថា "អគុណទេវតាសម្រាប់កាដូគ្រាប់ពេជ្រដ៏មានតម្លៃមួយនេះ ឆ្នាំនេះពិសេសជាងរាល់ដង ពីព្រោះឆ្នាំនេះ នាងបានក្លាយជាម្ដាយរបស់គេ។

មិត្តភ័ក្ដិ និងអ្នកគាំទ្ររបស់នាង ជាច្រើនបានចូលមកអបអរ និងខ្លះទៀតបង្ហាញភាពភ្ញាក់ផ្អើល។ ចំណុចគួរចាប់អារម្មណ៍មួយទៀត គឺថា បុរសវ័យកណ្ដាលម្នាក់នៅក្នុងរូប អង្គុយឱបពោះនាង ជាគូស្នេហ៍របស់នាងនោះ ជានរណា? បញ្ហានេះ សាមីខ្លួនបានបកស្រាយឡើយ។

ប៉ុន្តែតាមរយៈហ្វេសប៊ុកដដែល គេបានដឹងថា បុរសក្នុងរូប មិនមែនជាបុគ្គលសាមញ្ញ ឬរាស្ត្រសាមញ្ញនោះទេ គឺលោកជាសែស្រឡាយរាជវង្ស។ ប្រភពពីហ្វេសប៊ុកដដែល គូស្នេហ៍របស់ សិទ្ធី នីកា គឺជាបុត្ររបស់ព្រះមហិស្សរា នរោត្ដម ច័ក្រពង្ស ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ថែមទៀតផង។ យ៉ាងណាគេមិនទាន់ដឹងព្រះនាមរបស់គូស្នេហ៍ដែលជាសែរាជវង្សរបស់នាងនៅឡើយទេ។

ដោយឡែករឿងកំណកំណើតស្នេហ៍របស់នាងជាមួយព្រះអង្គម្ចាស់ កើតឡើងយ៉ាងណា ដោយរបៀបណាក៏មិនទាន់ដឹងដែរ ខណៈសាមីខ្លួនមិនអាចសុំទំនាក់ទំនងបាននៅឡើយគិតត្រឹមរសៀលម៉ោង ២ និង ៣០នាទី ថ្ងៃទី ១១ កញ្ញានេះ៕

ដកស្រង់ពី៖Sabay