បណ្តាញសង្គម

Momo ជាប់ Trending វ៉ា​ដាច់ iPhone ១១ ព្រោះមូល​ហេតុ​នេះ

វីដេអូខ្លីនៃបទចម្រៀងថ្មី «Feel Special» របស់ TWICE បានបញ្ចេញនូវសមាជិកមួយរូបទៀតហើយគឺ សមាជិកពូកែរាំ Momo។

អ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានសង្កេតឃើញថា ម៉ូតសក់របស់នាងលើកនេះ គឺគ្មានសក់សេះបាំងថ្ងាសនោះទេ។ ភាពភ្ញាក់ផ្អើលនេះ គឺដោយសារតែ តាំងពីចេញច្រៀងមក Momo ដាក់សក់សេះបាំងថ្ងាសរហូត ទើបតែលើកនេះគ្មានសក់សេះទើបធ្វើឲ្យអ្នកគាំទ្រ ចា់អារម្មណ៍ពេញបណ្ដាញអ៊ីនធឺណេត ហើយរហូតឈ្មោះនាង ជាប់ Trending ហើយស្ថិតនៅចំណាត់ថ្នាក់លេខ ១ លើ Apple ទៅទៀត។

សូម្បីតែក្រុមមនុស្សដែលមិនមែនជាអ្នកគាំទ្ររបស់ Momo ឬ TWICE ក៏មានភាពភ្ញាក់ផ្អើល និងហួសចិត្តផងដែរ ព្រោះថ្ងាសរបស់ Momo ល្បីជាង Iphone ១១។ អ្នកគាំទ្រពិតជាមិនអាចទប់សំណើចបាននោះទេ ព្រោះតែឥទ្ធិពលសក់សេះរបស់ Momo ដែលបានវ៉ាដាច់ផលិតផលរបស់ Apple បានយ៉ាងងាយ៕

 

ដកស្រង់ពី៖ Sabay