Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

1បើ iPhone ផលិត​នៅ​អាមេរិក​ពេញលេញ តម្លៃ​នឹង​ប្រែប្រួល​យ៉ាង​ម៉េច​វិញ​?

  • បោះពុម្ព

Apple បានចាប់ផ្ដើមផលិត iPhone (ផ្នែកខ្លះ) នៅសហរដ្ឋអាមេរិក បន្ទាប់ពីមានការជំរុញពីលោកប្រធានាធិបតីDonald Trump។ សេតវិមាន ដាក់ចេញខ្ទង់ចំណាយពន្ធប្រមាណ ២០០ ពាន់លានដុល្លារលើផលិតផលនៅប្រទេសចិន ដែលនេះអាច

ប៉ះពាល់ដល់ជំនួញរបស់ Apple។បើ Apple នាំការងារផលិតកម្មទាំងស្រុងទៅកាន់សហរដ្ឋអាមេរិក អ្នកវិភាគជាច្រើនលើកឡើងថា ការដំឡើង iPhone នៅទីនោះមិនធ្វើឲ្យតម្លៃទូរសព្ទកើនខ្លាំងពេកនោះទេ។បើតាមលោក Konstantin Kakaes អាចកើនពី ៣០ ទៅ ៤០ ដុល្លារ ហើយបើគ្រប់ផ្នែក iPhone ផលិតនៅសហរដ្ឋអាមេរិក តម្លៃអាចកើនប្រហែល ១០០ដុល្លារ ឡើង។ បញ្ហាសំខាន់ គឺធនធានមនុស្សមានជំនាញ និងប្រព័ន្ធដ៏រឹងមាំ ដែលបានចាក់ឫសរាប់សិបឆ្នាំនៅបរទេស ទាមទារខ្ទង់ចំណាយធំ និងរយៈពេលយូរក្នុងការកសាង។Apple អាចនឹងមានវិធីពាំនាំដំណើរការទាំងស្រុងទៅកាន់សហរដ្ឋអាមេរិក ក្នុងខ្ទង់ចំណាយដ៏ធំ ប៉ុន្តែប្រហែលមិនមានប្រយោជន៍ដល់ពាណិជ្ជកម្មសកលនោះទេ។ គួរដឹងផងដែរ ប្រទេសចិន ទាញចំណូលត្រឹម ៨ ដុល្លារប៉ុណ្ណោះក្នុងទូរសព្ទមួយគ្រឿង។

នាយកប្រតិបត្តិការក្រុមហ៊ុន Apple លោក Tim Cook បានមានប្រសាសន៍កាលពីឆ្នាំមុនថា ខ្លួនមានតម្រូវការ ការបន្សំរវាងបុគ្គលិកជំនាញ មនុស្សយន្ត និងវិទ្យាសាស្ត្រកុំព្យូទ័រ ដែលជាប្រព័ន្ធបានបង្កើតក្នុងប្រទេសជាច្រើន ដូចជាប្រទេសចិន។

លោកបន្តថា ហេតុផលសំខាន់ក្រុមហ៊ុនជាច្រើនចូលប្រទេសចិន ដោយសារបុគ្គលិកមានជំនាញ មិនមែនតម្លៃពលកម្មថោកនោះទេ ព្រោះប្រទេសចិនលេងជាប្រទេសមានតម្លៃពលកម្មថោកជាយូរឆ្នាំមកហើយ។

Apple បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជាច្រើនក្នុងការផលិតគ្រឿងបង្គំរបស់ iPhone ដូចជា Chip ឬ អេក្រង់ ហើយក្នុងនោះក៏មាន Foxconn ឬ Jabil មានទីស្នាក់ការកណ្ដាលនៅតៃវ៉ាន់ និងផ្លរីដា។ ឆ្នាំមុន Apple បានចំណាយច្រើនជាង ៥០ ពាន់លានដុល្លារ ជាមួយអ្នកផ្គត់ផ្គង់ និងក្រុមហ៊ុនផលិតចំនួន ៩០០០។ មានន័យថា ផ្នែកទូរសព្ទខ្លះចេញពីសហរដ្ឋអាមេរិករួចរាល់ហើយ។ 

ពាក្យថា Made In America (ផលិតនៅក្នុងសហរដ្ឋអាមេរិក) អាចមានន័យច្រើន៖

១) នាំចូលគ្រប់ផ្នែកពីទីតាំងផ្សេង រួចដំឡើងក្នុងប្រទេស។

២) បង្កើតផ្នែករបស់ទូរសព្ទខ្លះ រួចដំឡើងក្នុងប្រទេស។

៣) កាន់តែពិបាកគឺប្រើរាល់សមាសធាតុ ចេញតែពីសហរដ្ឋអាមេរិក។ 

ជម្រើសដ៏សាមញ្ញបំផុតសម្រាប់ Apple ទទួលយក គឺយកជម្រើសទីមួយ នាំចូលគ្រប់ផ្នែករបស់ទូរសព្ទពីទីតាំងផ្សេងៗ ដំឡើងក្នុងប្រទេស។ នេះអាចបង្កើនតម្លៃប្រហែល ១០ ទៅ ៤០ ដុល្លារ ជាថ្លៃបន្ថែមលើពលកម្ម និងការដឹកជញ្ជូន៕

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg/videos?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk
sabay