បណ្តាញសង្គម

គតិចំនួន​បី​ទាក់ទងនឹងការងារ ការអប់រំ Jack Ma លើក​ឡើង​ក្នុង​កម្មវិធីសេដ្ឋកិច្ច​ធំៗ​

កាលពីថ្ងៃទី១០ ខែកញ្ញា កន្លងទៅស្ថាបនិកក្រុមហ៊ុនAlibaba លោក Jack Ma បានឈានចូលវ័យ៥៥ឆ្នាំហើយ និងក៏ជាពេលដែលក្រុមហ៊ុនរបស់លោកឈានចូលវ័យ២០ឆ្នាំដូចគ្នា។ack Ma ជាអតីតគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ ហើយលោកបាន

បង្កើតក្រុមហ៊ុនមួយនេះ ឡើងនៅឆ្នាំ១៩៩៩ ក្នុងបន្ទប់apartment របស់លោក ដែលរហូតមកដល់ពេលនេះក្រុមហ៊ុនលោកមានតម្លៃ៤៨០ពាន់លានដុល្លារ។ខាងក្រោមនេះជាគតិបីដែលលោកJack Ma បានលើកឡើងក្នុងកម្មវិធីមួយចំនួននាពេលកន្លងមក៖ការងារដំបូងគឺសំខាន់បំផុត៖ លោកJack Ma បានលើកឡើងដូចនេះនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងDavos កាលពីដើមឆ្នាំនេះ។ លោកពន្យល់ថា៖ «ពេលដែលអ្នករៀនចប់ ហើយកំពុងរកការងារធ្វើ ការងារដែលអ្នកបានដំបូងគឺសំខាន់ជាងគេបំផុត។ មិនសំខាន់ទេថាក្រុមហ៊ុននោះមានឈ្មោះល្បីឬអត់។ អ្នកត្រូវរកមេដែលល្អ ដែលអាចជួយបង្រៀនអ្នករបៀបធ្វើជាមនុស្ស និងរបៀបធ្វើរឿងដែលត្រឹមត្រូវ។ នៅជាមួយគាត់ឲ្យបានយ៉ាងតិចបីឆ្នាំ»។

បង្រៀនក្មេងៗពីជំនាញទន់គឺសំខាន់នាពេលអនាគត៖ លោកនិយាយកាលពីឆ្នាំ២០១៨ ក្នុងទីក្រុងDavos ថាការបង្រៀនក្មេងគួរតែមានការផ្លាស់ប្តូរដើម្បីធ្វើឲ្យក្មេងៗទាំងនោះខុសពីគ្រឿងយន្ត។លោកពន្យល់ថា៖ «បើយើងមិនប្តូរវិធីសាស្រ្តបង្រៀនក្មេងៗទេ ៣០ឆ្នាំទៅមុខទៀតយើងនឹងជួបបញ្ហា។ យើងសព្វថ្ងៃបង្រៀនក្មេងតាមរបៀបចាស់តាំងពី២០០ឆ្នាំមុន ធ្វើដូចនេះយើងនឹងមិនអាចបង្រៀនក្មេងឲ្យឆ្លាតជាងម៉ាស៊ីននោះទេ។ យើងត្រូវបង្រៀនក្មេងពីអ្វីដែលពិសេស ដែលម៉ាស៊ីនមិនអាចធ្វើបាន ដូចជាគុណតម្លៃ ជំនឿ ការគិតដោយឯករាជ្យ ការងារក្រុម និងការចេះជួយអ្នកដទៃ ហើយជំនាញខ្លះទៀតដូចជាកីឡា តន្រ្តី គំនូរ សិល្បៈ ពោលគឺធ្វើយ៉ាងណាធ្វើឲ្យមនុស្សខុសពីគ្រឿងយន្ត។

 

គ្មានទេអ្នកជំនាញខាងថ្ងៃអនាគត៖ លោកJack Ma ធ្លាប់ត្រូវគេសួរថាតើលោកធ្លាប់មានមន្ទិលលើអ្វីដែលលោកបង្កើតឬទេ។ លោកតបវិញថាលោកធ្លាប់មានការបារម្ភដែរ ប៉ុន្តែមិនដែលមានមន្ទិលលើសមត្ថភាពរបស់លោកដើម្បីឈានដល់ភាពជោគជ័យនោះទេ។លោកមានប្រសាសន៍ថា៖ «កាលនោះគឺឆ្នាំ១៩៩៩ ជាពេលដែលអ៊ីនធឺណេតកើតដំបូងៗ គ្រប់គា្នមានឱកាសស្មើគ្នា គ្មានអ្នកជំនាញអីទេនៅពេលនោះ។ សូម្បីសព្វថ្ងៃនេះ ក៏គ្មានដែរអ្នកចំនាញខាងថ្ងៃអនាគត»៕

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg/videos?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk

ប្រភព៖ worldeconomicforum   ប្រែសម្រួល៖ ទូច សុខា(sabay)