បណ្តាញសង្គម

មក​មើល​រូប​ភាពដ៏​ស្រស់​សង្ហា​របស់​ Soo Hyun ​ក្នុង​រឿង​ «​Hotel Del Luna»

នាពេលថ្មីនេះ ផលិតកម្មរបស់តារាសម្ដែងប្រុស Kim Soo Hyun បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅពីក្រោកឆាកនៃការថតរឿង Hotel del luna។

ដោយរូបភាពទាំងនោះត្រូវបានបង្ហាញកាលពីថ្ងៃទី១២ កន្លងទៅ ជាមួយនឹងរូបរាងដ៏ស្រស់សង្ហា ដែលបង្ហាញពីការយកចិត្តទុកដាក់នៅពេលថតរឿងមួយនេះ ។ វាបានធ្វើឲ្យតារាប្រុសរូបនេះកាន់តែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនៅពេលស្លៀកពាក់បែបនេះ។

Kim Soo Hyun បានបង្ហាញខ្លួននៅក្នុងរឿងមួយនេះជាភាគចុងក្រោយនៃរឿង ដែលត្រូវឲ្យក្លាយជាម្ចាស់ថ្មីរបស់សណ្ឋាគារមួយនេះ ហើយអ្នកគាំទ្រសង្ឃឹមថារឿងនេះ នឹងមានវគ្គ ២ បន្តទៀត ដែលមានតារាប្រុសរូបនេះជាតូឯក។ តោះ!

មើលរូបភាពខាងក្រោមទាំងអស់គ្នា៖

ដកស្រង់ពី៖ Sabay