Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ុន្មាន​ថ្ងៃ​មុន តារា​សម្ដែង ឆានុន រត់​ទៅ​បួស​ចោល​សង្សារ​សំណព្វ ឥឡូវ​ស្រាប់​តែ...

  • បោះពុម្ព

តារាសម្ដែងប្រុសស្អាតលោក ហុង មានុន ហៅ ឆានុន ត្រូវបានគេឃើញទៅកោរសក់ គ្រងស្បង់ចីវរ សាងភ្នួសជាព្រះសង្ឃគួរឲ្យភ្ញាក់ផ្អើល កាលពីប៉ុន្មានថ្ងៃនោះ ឥឡូវស្រាប់តែដល់ថ្ងៃកំណត់ត្រូវវិលវិញ។

នេះបើតាមការបញ្ជាក់របស់ សង្សារតារាប្រុស។ នៅមុននេះ មានការភ្ញាក់ផ្អើលសម្រាប់ប្រិយមិត្តអ្នកគាំទ្ររបស់តារាប្រុស ដោយសារតែសុខៗ ស្រាប់តែឃើញលោករត់ទៅកោរសក់អស់ពីក្បាលហើយគ្រងចីវរ សាងផ្នួសលោកព្រះសង្ឃ ដោយទុកចោលកញ្ញា ម៉ូលីកា ជាសង្សារមួយអន្លើ។

បញ្ហានេះ នាំឲ្យមានការងឿងឆ្ងល់ ក៏ដូចជាមន្ទិលសង្ស័យលើទំនាក់ទំនងរបស់ពួកគេទាំងពីរ។ ម្យ៉ាង ការរត់ទៅសាងផ្នួសស្ងាត់ៗនេះ ក៏ចំពេលដែលមុននេះ មានព័ត៌មានថាស្នេហាលោកជាមួយកញ្ញា ម៉ូលីកា ជួបភាពរង្គោះរង្គើដែរ។ ចំពោះបញ្ហានេះ កញ្ញា ម៉ូលីកា បានឲ្យដឹងថា ជាការពិតដែលថា មិត្តប្រុសរបស់នាង គឺលោក ឆានុន ទៅសាងផ្នួស ដោយអ្វីដែលប្រិយមិត្តឃើញ មិនមែនជាការសម្ដែងណាមួយនោះទេ។

ប៉ុន្តែជាមួយគ្នា អតីតអ្នកលក់ជើងមាន់តាមអនឡាញ បានបដិសេធថ ចំពោះការសង្ស័យដែលថា មិត្តប្រុសរបស់នាង រត់ទៅបួសដោយសាររឿងស្នេហា ក៏មានទំនាស់ណាមួយជាមួយនាង។ ម៉ូលីកា សង្កត់ធ្ងន់ថា មូលហេតុចម្បងដែល ឆានុន ទៅបួស គឺដើម្បីសងគុណម្ដាយតែប៉ុណ្ណោះ ហើយថា ការបួសនេះ ក៏មានរយៈពេលខ្លីដែរ។

"អត់ទេបង អត់មានរឿងអីទេ គឺគាត់បួសដើម្បីសងគុណម្ដាយរបស់គាត់ទេ ឥឡូវដល់ថ្ងៃគាត់សឹកវិញហើយ!”។ ម៉ូលីកា ថ្លែង។ ស្រីស្អាតសាច់សខ្ចីដូចបណ្ដូលចេក បញ្ជាក់ទៀតជុំវិញទំនាក់ទំនងនាងជាមួយលោក ឆានុន ថា ពួកគេនៅតែជាសង្សារនឹងគ្នាដដែល ការដែលមិត្តប្រុសទៅបួស មិនមានពាក់ព័ន្ធទំនាស់ណាមួយក្នុងទំនាក់ទំនងមួយនេះទេ។ យ៉ាងណា ស្រីស្អាតទទួលចំពោះបញ្ហាល្អក់កករកន្លងមករវាងពួកនាង តែថា ពួកគេបានផ្សះផ្សាគ្នាយូរហើយ គឺតាំងពីមុនសង្សារនាងទៅសាងផ្នួសម្លេះ។

តាមការកំណត់ ឆានុន គឺត្រូវសឹកវិញនៅថ្ងៃនេះ ក្រោយពីបំពេញកិច្ចសងគុណអ្នកមានគុណគ្រប់ចំនួន៣ថ្ងៃ។ តាមព័ត៌មានបានឲ្យដឹងថា ក្រោយលាចាកសិក្ខាបទលោក ឆានុន នឹងបន្តប្រឡូកអាជីពសម្ដែងដូចមុន ក៏ដូចបន្តថែរក្សាចំណងស្នេហ៍ជាមួយ ម៉ូលីកា ដដែល។ ដោយឡែកចំពោះគម្រោងធំក្នុងជីវិតគូវិញ តាម ម៉ូលីកា ដែលជាអតីតតារាចម្រៀងRockធ្លាប់បានបង្ហើបថា នាង និងសង្សារអាចរៀបការនៅឆ្នាំ ២០២០ ឬ ២០២១ ខាងមុខនេះ៕

ឆានុន និងម៉ូលីកា គឺជាគូស្នេហ៍វ័យក្មេងមួយគូ ដែលមានការតស៊ូខ្ពស់ជាមួយគ្នា។ ពួកគេសុទ្ធតែមានជីវភាព មិនជាប្រសើរដូចគ្នា ប៉ុន្តែមានការតាំងចិត្តខ្ពស់ ក្នុងការកសាងជីវិត ដោយដំបូងឡើយ ពួកគេមានទុនត្រឹមតែ ៣០០ដុល្លារប៉ុណ្ណោះ ទៅរកស៊ីលក់ជើងមាន់តាមOnlineហើយលោក ឆានុន ជាអ្នកដឹកអ៊ឺវ៉ាន់តាមម៉ូតូយកឲ្យភ្ញៀវ។

រាប់ថាសំណាង អាជីវកម្មរបស់ពួកគេលក់ដាច់ខ្លាំង រហូតមានទុនខ្លះទៅពង្រីកមុខរបរបន្តបន្ទាប់ ចុងក្រោយបំផុត ម៉ូលីកា-ឆានុន បានសម្រេចគោលដៅធំបើកហាងរក្សាសម្រស់ "ម៉ូលីកា ខូស្មិកទិក” ដែលបានចំណាយទុនដល់ទៅក្បែរ១០ម៉ឺនដុល្លារអាមេរិកឯណោះ។ បន្ថែមពីលើនេះ ពួកគេបានទិញរថយន្តទំនើបដល់ទៅ២គ្រឿងឯណោះ គឺ Lexus Rx450h និងRange Rover។

មួយវិញទៀត នៅមុនទៅសាងផ្នួសនេះ ឆានុន ក៏ត្រូវបានគេឃើញបណ្ដើរ ម៉ូលីកា ទៅរកមើលទិញផ្ទះវិឡាថែមទៀតផង។ ប៉ុន្តែមិនទាន់មានដំណឹងថា ពួកគេទិញផ្ទះធំបាន ឬមិនបាននៅឡើយ៕

ដកស្រង់ពី៖ Sabay