បណ្តាញសង្គម

ពិត​មិន​ធម្មតា ឡេង ណាវ៉ាត្រា ចាយ​ច្រើន​ជាង ១០ម៉ឺន​ដុល្លារ នាំ ព្រាប សុវត្ថិ និង​តារា​ខ្មែរ​ជា​ច្រើន​ទៅ​កូរ៉េ

ឧកញ៉ា ឡេង ណាវ៉ាត្រា បានលេងធំម្ដងទៀត ដោយបានចាយទុនប្រមាណជាង ១៤ ម៉ឺនដុល្លារអាមេរិក ដើម្បីនាំយកលោក ព្រាប សុវត្ថិ និងតារាចម្រៀងខ្មែរល្បីៗជាច្រើននាក់ទៅប្រគំតន្ត្រីនៅប្រទេសកូរ៉េជាថ្មី។

ការប្រគំតន្ត្រីធំនោះ គ្រោងធ្វើនៅឡើងនៅក្រុងអាន់សាន់ នាថ្ងៃទី១៣ ខែកញ្ញាស្អែកនេះ ដោយការប្រគំតន្ត្រីលើកនេះ គឺលោកនឹងធ្វើឲ្យកក្រើកតែម្ដង។ ដូច្នេះហើយ ទើបលោកបានចំណាយប្រាក់ក្នុងតួលេខដ៏ខ្ពស់ នាំយកតារាកំពូលៗរបស់កម្ពុជា ក្នុងនោះក្រៅពីលោក ព្រាប សុវត្ថិ គឺមានប្រុសទាំង៣ របស់លោក តារាថោន គូម៉ា លោក ខេម និងក្រុមរាំ កញ្ញា អ៊ីវ៉ា កវីនិពន្ធ យឹម តាស្រង់ ក្រុមចចកសមុទ្រ លោក ប៉ែន ចំរ៉ុង បូកទាំងក្រុមការងារ សរុបប្រមាណជាង៥០នាក់។

តារាទាំងនេះ នឹងបើកឆាកសម្ដែងជាទ្រង់ទ្រាយធំ ព្រោះតែមាន Live Band វង់ភ្លេងចចកសមុទ្រ ក្លាយជាវង់តន្ត្រីលេងផ្ទាល់ជាលើកទី១ សម្រាប់ក្រុមតារាខ្មែរតាំងពីចេញទៅសម្ដែងនៅកូរ៉េ។ លោក ព្រាប សុវត្ថិ រៀមច្បងក្នុងក្រុម បានថ្លែងថា ពិតជាមោទកភាពយ៉ាងខ្លាំង ដែលលោក និងតារាសិល្បៈរបស់ខ្មែរ ទាំងអស់ ត្រូវបានឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរី ឡេង ណាវ៉ាត្រា ធានាយកទៅសម្ដែង ក្នុងកម្មវិធីដ៏ធំបែបនេះ នៅក្នុងប្រទេសកូរ៉េ។ លោក យល់ថា អតីតពលករនៅកូរ៉េរូបនេះ មានឆន្ទៈ ក្នុងការបង្កើតភាពសប្បាយរីកដល់បងប្អូនពលករ មុនរដូវភ្ជុំបិណ្ឌមកដល់ ទើបហ៊ានចំណាយខ្ពស់មិននឹកស្មានបែបនេះ។

ធ្វើបែបនេះ លោកបន្តទៀតថា ម្ចាស់ឧបត្ថម្ភ ចង់កាត់បន្ថយអារម្មណ៍នឹកផ្ទះ នឹកស្រុកកំណើតរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ដែលខកខានមកលេងស្រុក មកជួបជុំក្រុមគ្រួសារនាឱកាសពិធីបុណ្យសាសនាដ៏ធំរបស់ជាតិនេះ។ ដូច្នេះហើយ លោក និងសិល្បករផ្សេងទៀត ក៏បានត្រៀមខ្លួនរួចដូចគ្នា ក្នុងការនាំយកបទចម្រៀងល្បីៗ ពេញនិយមរៀងខ្លួនទៅច្រៀងចែកជូនបងប្អូនពលករខ្មែរនៅកូរ៉េបានស្ដាប់កម្សាន្ត។

តារាចម្រៀងហង្សមាស ប្រាប់ទៀតថាអំឡុងពេលនេះ នៅកូរ៉េអាកាសធាតុអំណោយផល ពោលគឺមិនសូវត្រជាក់ខ្លាំងឡើយ ហើយការងារក៏មិនសូវជាមមាញឹកខ្លាំងទៀត ទើបរាប់ទុកថា នេះជាឱកាសមាស សម្រាប់អ្នករស់នៅទីនោះ ដើម្បីទទួលយកការសប្បាយនានា ជាមួយតារាចម្រៀងខ្មែរ ដែលត្រៀមនឹងផ្ដល់ជូនពួកគេនៅថ្ងៃស្អែកនេះ៕

ដកស្រង់ពី៖ Sabay