បណ្តាញសង្គម

សម្រាកជាង១ខែ ថ្ងៃ​វិស្សមកាលរបស់​ BTS ក៏មកដល់ទី​បញ្ចប់

ក្រុមតារាចម្រៀងសមាជិក ៧នាក់នេះត្រូវបានគេប្រទះឃើញនៅព្រឹកព្រលឹមថ្ងៃទី ១៦នេះនៅព្រលានយន្តហោះ បន្ទាប់ពីបញ្ចប់វេលាវិស្សមកាលជាង ១ខែ មានន័យថាចាប់តាំងពីថ្ងៃទី ១២ ខែសីហា។

នៅថ្ងៃនេះ សមាជិកទាំងអស់ក៏បានវិលមកបំពេញការងារជាតារាចម្រៀងវិញ ហើយវត្តមាននៅព្រលានយន្តហោះព្រឹកនេះ ក៏ដើម្បីទៅកាន់បរទេស ចាប់ផ្ដើមបេសសកម្មការងារជាថ្មី។ បើតាមការឲ្យដឹង ការងារបន្តរបស់ BTS គឺបន្តការប្រគំតន្ត្រីទេសចរណ៍ "Love Yourself: Speak Yourself” នៅអារ៉ាប៊ីសាអូឌីត ដែលប្រព្រឹត្តិទោនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៩ខាងមុខ។ បន្ទាប់ពីនេះពួកគេនឹងបន្តការប្រគំតន្ត្រីអស្ចារ្យនេះនៅទីក្រុងសេអ៊ូលថ្ងៃទី ២៦ ២៧ និង ២៩ ខែតុលា៕

ដកស្រង់ពី៖ Sabay