Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឈ្មោះ​កូនស្រី ឆាយ វី​រៈ​យុទ្ធ ពិតជា​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នៅទីបំផុតភរិយារបស់តារាចម្រៀងលោក ឆាយ វីរៈយុទ្ធ បានសម្រាលកូនស្រីដូចបំណងហើយ ដោយលោក ឆាយ វីរៈយុទ្ធ បានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកថា កូនស្រីឈ្មោះ វីរៈយុទ្ធ អភិជាតាទេវី ហៅ អាតារ៉ា ( Atara )

បានកើតនៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ វេលាម៉ោង៨និង២៧នាទី ព្រឹកមានទម្ងន់ ៣ គីឡូក្រាម ។ ជាមួយនឹងការប្រកាសពីភរិយាបានសម្រាលកូនស្រីនាពេលនេះ លោក ឆាយ វីរៈយុទ្ធ និង ភរិយា សែ ចាន់ឌី ក៏បានថ្លែងអំណរគុណប្រិយមិត្ត និងមិត្តយុវវ័យទាំងអស់ ដែលបានជូនពរដល់គ្រួសាររបស់លោក ខណៈពេលភរិយា និងកូនរបស់លោកសុខសប្បាយទាំងអស់គ្នា ។

សូមបញ្ជាក់ផងដែរថា តារាចម្រៀងល្បីឈ្មោះលោក ឆាយ វីរៈយុទ្ធ បានរៀបមង្គលការកាលពីអំឡុងខែឧសភា ឆ្នាំ២០១៧ ជាមួយនឹងកូនថៅកែរោងម៉ាស៊ីនកិនស្រូវដ៏ធំនៅទឹកដីខេត្តកំពង់ចាម ។ តារាចម្រៀងរូបនេះ បានសារភាពពីពន្លកស្នេហ៍ដែលបានកើតឡើងចំនួន ៧ឆ្នាំទម្រាំមកដល់ថ្ងៃរៀបការ ៕

ដកស្រង់ពី៖ កោះសន្ដិភាព