បណ្តាញសង្គម

អបអរសាទរ​! ទីបំផុត​ភរិយា នី រតនា កំពុង​​ពពោះ​ហើយ

រាជធានីភ្នំពេញ ៖ គ្រប់គ្នាបានសម្តែងនូវការត្រេកអរ នៅពេលទទួលដំណឹងថា តារាចម្រៀងលោក នី រតនា ដែលអន្ទៈសាចង់បានកូនជាចំណងដៃនោះ ឥឡូវនេះទទួលបានលទ្ធផលផ្លូវការហើយដែលធ្វើឱ្យតារាចម្រៀងរូបនេះ និងភរិយាមានចិត្តរំភើបខ្លាំង ។

ដំណឹងពពោះនេះបានធ្វើឱ្យ នី រតនា ត្រៀមខ្លួនធ្វើជាឪពុកគេជាបណ្តើរៗ ដោយសារនោះជាភារៈកិច្ចមួយដ៏ចាំបាច់មិនអាចមើលរំលងបាន ។ តាមរយៈរូបថតដែលបង្ហាញពីកូនក្នុងផ្ទៃ និងឈរឱបភរិយាដោយបង្ហាញរថយន្ដទំនើប Range Rover ពណ៌ស នៅខាងក្រោយនោះ នី រតនា បានសរសេរសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា «ទីបំផុតពេលនេះក៏មកដល់… ពួកយើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលសមាជិកថ្មីមកកាន់គ្រួសារដ៏តូចមួយរបស់យើង» ។

ប៉ុន្ដែនៅពេលដែលក្រុមអ្នកគាំទ្រតារាចម្រៀងរូបនេះសួរថា តើកូនប្រុស ឬស្រីនោះ តារាចម្រៀងរូបនេះមិនឆ្លើយតបឡើយ ។ សូមរំឭកផងដែរថា នី រតនា បានដឹកដៃនាង ហេង សុវណ្ណភក្ដិណា រៀបការកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៩ ដែលឪពុកក្មេកជាអ្នកមានទ្រព្យស្ដុកស្តម្ភ ។

នី រតនា ដែលធ្លាប់តែជិះរថយន្ដ Toyota Prius នោះ បានប្ដូរមកជិះរថយន្ដ Lexus RX350 និង Range Rover ទៀតផង ហើយលោកតែងតែបណ្ដើរភរិយាទៅសាងភាពផ្អែមល្ហែមនៅតាមតំបន់ទេសចរណ៍មួយចំនួន ៕

ដកស្រង់ពី៖ កោះសន្ដិភាព