Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្របពេលកាហ្វេដូងក្រអូបរីកដូចផ្សិត ដង្ខៅដូងក្រអូបនៅព្រះសីហនុរកចំណូលបានជាង ៤ ម៉ឺនដុល្លារក្នុងមួយរដូវ

  • បោះពុម្ព

មួយរយះចុងក្រោយនេះ នៅតាមទីផ្សារនឹងនៅតាមដងផ្លូវអាជីវកម្មកាហ្វេដូងក្រអូបកំពុងតែរីកដូចផ្សិត ជាហេតុធ្វើអោយអ្នកដាំដូងក្រអូបក៏កាន់តែតែមានទីផ្សារខ្លាំងផងដែរ ចន្លោះពី ១០ ម៉ឺនផ្លែ

 

ក្នុងមួយឆ្នាំហើយបើងាកមើលចំណូលពីការលក់ដូងក្រអូបវិញប្រមាណជា ៤ ,៥០០០ ពាន់ដុល្លារក្នុងមួយឆ្នាំ ។ សម្ភាសជាមួយ Business Cambodia លោក ពៅ បញ្ញា សហគ្រិនដូងក្រអូបខេត្តព្រះសីហនុ បាននិយាយថានៅក្នុងការដាំដូងក្រអូបនេះលោកបានចំណាយអស់រយៈពេល ១០ ឆ្នាំមកហើយនៅក្នុងអាជីពមួយនេះ នៅលើផ្ទៃដីប្រមាណជា ៤៥ ហិកតា នៅលើទឹកដីខេត្តព្រះស៊ីហនុ។លោកបានបន្តថា នៅក្នុងការលក់ដូងក្រអូបនេះលោកលក់មួយផ្លែ ២៥០០រៀលចំពោះម៉ូយរបស់គាត់ ហើយក្នុងមួយឆ្នាំលោកអាចលក់ចេញផ្លែដូងក្រអូបពី ១សែន គ្រាប់ ទៅ២សែន គ្រាប់តាមរដូវរបស់វាហើយភាគច្រើនដំណាំផ្លែដូងក្រអូបនេះមានផ្លែច្រើនក្នុង រដូវវស្សាប៉ុណ្ណោះ ហេតុនេះហើយទើបធ្វើអោយការនាំចេញផ្លែដូងក្រអូបមិនទៀតទាត់នោះទេ ។
ចំពោះការដាំដំណាំផ្លែដូងលោកបានចំណាយអស់រយះពេល ១០ ឆ្នាំមកហើយ ហើយចំណូលពីការទទួលបានពីការដាំដូងក្រអូបនេះគឺបានពី ៤ ទៅ ៥ ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ លោកបានបញ្ជាក់ផងដែលថា ក្នុងមួយឆ្នាំលោកអាចរកចំណូលបាន ១២ ម៉ឺនដុល្លារតែលោកត្រូវចំណាយទៅលើ បុគ្គលិក កម្មការ នឹងការថែទាំទៅលើដំណាំទាំងអស់នោះ ពោលលោកអាចទទួលបានពីផលចំណេញត្រឹមតែ ៤ម៉ឺនដុល្លារតែប៉ុណ្ណោះ។

សហគ្រិនដូងក្រអូបបានសង្កត់ធ្ងន់ថា ក្នុងពេលបច្ចុប្បន្ននេះ លោកកំពុងតែពង្រីកនៅអាជីវកម្មរបស់ខ្លួនជាបន្ត ហើយលោកក៏កំពុងតែដាំផ្លែដូងក្រអូប ៤ ទៅ ៥ពាន់ដើមថែមទៀតចំពោះផ្ទៃដីប្រមាណ ៤៥ហិចតា។ ហើយចំពោះយីហោដូងក្រអូននេះ គឺជាយីហោមួយដែលចេញពីស្នាដៃកូនខ្មែរពិតៗ ទើបធ្វើអោយយីហោមួយនេះកំពុងតែទទួលបានភាពជោគជ័យខ្លាំងមួយនៅក្នុងទឹកដីខេត្តព្រះសីហនុ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg…
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk

ដកស្រង់ចេញពីអត្ថបទដោយ៖ ធី ស្រីល័ក្ខ ( Sale Writer of Business Cambodia)