Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ានិត និង កញ្ចនា ចាប់ដៃគ្នាបង្កើតការប្រគុំតន្ត្រីដ៏ពិសេសមួយ

  • បោះពុម្ព

នៅក្នុងវិស័យចំរៀងនាពេលបច្ចុប្បន្ នមានការរីកលូតលាស់ខ្លាំង ហើយនៅក្នុងនោះការប្រគុំតន្ត្រី មួយចំនួនធំពឹងផ្អែក ទៅលើកម្ចាស់ឩបត្ថមកម្មវិធីនៅក្នុងការចំនាយផ្សេងៗ ប៉ុន្តែសម្រាប់ការប្រគុំតន្ត្រី ម៉ានិត និង កញ្ចនាវិញ

គឺពឹងផ្អែកទៅលើអ្នកចូលចិត្តតន្ត្រី ដែលចង់ចូលរួមទស្សនាតន្ត្រីរបស់ពួកគេតែម្តង។ ការប្រគុំតន្រ្តីបែបសិ្នតស្នាលរបស់ ម៉ានិត និង កញ្ចនា នឹងធ្វើនៅថ្ងៃទី 5 ខែតុលានេះ នៅមជ្ឍមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា កូរ៉េ ដែលហៅកាត់ថា CKCC ដែលមានទីតាំងនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)ហើយកម្មវិធីនេះនឹងធ្វើឡើងចាប់ពីម៉ោង 4 រសៀល ដល់ម៉ោង 7យប់។

នៅថ្ងៃកម្មវិធីនេះ ម៉ានិត និងកញ្ចនា នឹងមានការសម្តែងជាងលក្ខណៈទោល ដែលសុទ្ធសឹងតែជាបទថ្មីរបស់ពួកគាត់នៅក្នុង ALABUM ថ្មីរបស់ពួកគេគឺ សមុទ្រ និង SWEET NIGHTMARE។ ជាពិសេសជាងនេះទៅទៀតនេះ នៅក្នុងថ្ងៃកម្មវិធី ម៉ានិត និង កញ្ចនា និងចូលរួមសម្តែងចំរៀងរួមគ្នានៅលើកឆាកតែមួយផ្ទាល់តែម្តង។

ដូចនេះអ្នកចូលរួមទាំងអស់នឹងអាចច្រៀងលេងនិងសើចសប្បាយជាមួយ ម៉ានិត និង កញ្ចនាដោយផ្ទាល់ ព្រមទាំងអាចស្វែងយល់ពីបទចម្រៀងនិងអត្ថន័យនៃបទនីមួយៗរបស់ពួកគាត់អោយកាន់តែច្បាស់ថែមទៀតផង។ក្រៅពីសកម្មភាពរំភើបទាំងអស់នេះហើយ សម្រាប់អ្នកដែលចូលរួមក៏ចូលរួមកម្មវិធី Fan Meet and Greet, និង Fan Sign ពី ម៉ានិត និង កញ្ចនា ហើយក៏អាចថតរូបជាមួយពួកគាត់ផ្ទាល់តែម្តង។

តម្លៃសំបុត្រ ១០ដុល្លារ ប៉ុន្តែការទិញមុននៅក្នុងរយៈពេល១០ថ្ងៃដំបូង ត្រឹមតែ 7$ តែប៉ុណ្ណោះ! បញ្ជាក់៖ ចំនួនមានកំណាត់!

ដកស្រង់ពី៖ Sabay