បណ្តាញសង្គម

លក់តែខ្ចៅខ្យង និងលៀសអប់ សហគ្រិនចាស់វស្សាពីររូបនេះ អាចរកចំណូលរាប់ម៉ឺន$ ក្នុង១ខែៗ

នៅក្នុងការរកស៊ីរបរមួយណាក៏អាចទាញចំណូលច្រើនដែល ឲ្យតែម្ចាស់អាជីវកម្ម មានទិកនិកយុទ្ធសាស្រ្តក្នុងការធ្វើប៉ុណ្ណោះ  ធ្វើបែបណាឲ្យមានអ្នកគាំទ្រ នឹងរកចំណូលបានច្រើន។ដូច្នេះថ្ងែនេះសារព័ត៌មានBusiness Cambodia

សូមនាំអារម្មណ៍ប្រិយមិត្តអ្នកអានទាំងអស់គ្នាមកស្គាល់ពីដង្ខៅខ្ចៅខ្យងនិងលៀសអប់២រូបនេះ ដែលទាញចំណូលបានរាប់ម៉ឺនដុល្លារ ក្នុង១ខែៗ។
១. លោកអៀង សុខឿន៖ ជាថៅកែ យីហោ “ខ្ចៅស្ទាវ” ឈ្មោះមួយនេះផងដែរ ត្រូវបានល្បីល្បាញក្នុងសង្គមហ្វេសប៊ុក ដែលទាក់ទាញទាំងជនបរទេសស្ទើរតែគ្រប់ជាតិសាសន៍នាំគ្នាមកញាំច្រើនកោះករ ភាគច្រើនមកពី អូស្រ្តាលី  ហុងកុង អាមេរិកជាដើមបានស្កាត់មកញាំជាហូរហែរឲ្យមកដល់ស្រុកខ្មែរ បានធ្វើឲ្យហាងរបស់លោកអាចរកចំណូលក្នុងមួយថ្ងែ៥០០ដុល្លារ បើគិតក្នុង១ខែវិញគឺ១៥០០០ម៉ឺនដុល្លារឯណ្ណោះ។
ម្ចាស់យីហោខ្ចៅស្ទាវវ័យក្បែរ៥០ផ្លាយ បានបង្ហើបដែរថា “ភាពទាញចំណាប់អារម្មណ៍បានធ្វើហាងលោក មានគ្រប់ជនជាតិមកញាំនោះ មុននឹងចាប់ផ្តើមធ្វើ ខ្ចៅ ខ្យងទាំងនោះ លោកត្រូវបានលាងសម្អាងយ៉ាងច្រើនដង រួចយកវាទៅស្ងោរជាមួយនិងទឹកដូងទុំដើម្បីបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់ ព្រមជាមួយភាពផ្ចិតផ្ចង់ រសជាតិ អនាម័យល្អរួមជាមួយទឹកជ្រលក់បែបសាមញ្ញៗ ព្រមទាំងខ្ចៅ ខ្យងនាំចូលពីបណ្តាលខេត្តមួយចំនួនរួមមាន ក្រចេះ ស្ទឹងត្រែង កំពង់ធំ ដែលរបស់ធម្មជាតិ ទើបធ្វើឲ្យហាងលោកមានភ្ញៀវចូលគ្រប់ពេលវេលា។
២.អ្នកស្រី ទុំ៖ជាម្ចាស់ហាង “ស្រីទុំលៀសអប់សៀមរាប” ដែលមានឈ្មោះបោះសំឡេងល្បីទាំងខេត្តក្រុង រហូតបានពង្រីកខ្លួនមកដល់រាជធានីភ្នំពេញកាលពីពេលថ្មីនេះដែរ។ អាជីវកម្មរបស់លោកស្រីចាប់ផ្តើមរកស៊ីតាំងពីឆ្នាំ២០០២  ដែលចាយទុនដំបូងគឺមានតែ៥០០០រៀលសម្រាប់ទិញគ្រឿងដើម្បីធ្វើលៀសប៉ុណ្ណោះ រហូតមកដល់ពេលបច្ចុប្បនេះ អ្នកស្រីទុំពង្រីកសាខាបានរហូតដល់ ៣សាខាទាំងខេត្ត/ក្រុង ដែលរកចំណូលបានក្បែរម៉ឺនដុល្លារឯណ្ណោះបើសរុបទាំង៣សាខានេះ។
អ៊ីទុំ បានបង្ហើបយ៉ាងដូច្នេះថា ភាពទាក់ចិត្តភ្ញៀវ ដែលមកញាំក្នុងហាងលោកស្រីជាហូរហែរ នោះគឺដោយសារតែ ភាពស្អាត អនាម័យ និងការបង្កើតរសជាតិជាច្រើនមុខ មានទាំងលៀសអប់ លៀសដុតចាន បង្កប់នូវរសជាតិឆ្ងាញ់ក្តៅៗ ព្រមជាមួយតម្លៃធូរថ្លៃ អ្វីពិសេសនោះ អ៊ីទុំអាចលក់លៀសបានគ្រប់រដូវ ទោះខែភ្លៀងធ្លាក់ខ្លាំងក៏ដោយតែហាងលោកស្រីនៅតែមានអតិថិជនចូលពេញៗហាង ថែមទាំងឆក់ចិត្តតារាៗមកជាហូរហែរ រហូតបានប្រែក្លាយខ្លួនពីលក់តាមរទេះចញ្ចើមផ្លូវ អាចពង្រីក៣សាខាមាននៅ ខេត្តសៀមរាបមាន២សាខា និងរាជធានីភ្នំពេញ១សាខាផងដែរ៕

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg…
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk
ដកស្រង់ចេញពីលោក យា វឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៩
 https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg…
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk
ដកស្រង់ចេញពីbusiness-cambodia
អត្ថបទSreang Chandy