បណ្តាញសង្គម

BLACKPINK បង្ហើប​ប្រាប់​អ្នក​គាំទ្រ​ថា​នឹង​ចេញ​បទ​ថ្មី​ឆាប់​ៗ​នេះ

កាលពីថ្មីៗនេះ ក្រុមតារាចម្រៀងលំដាប់អន្តរជាតិ BLACKPINK បានប្រារព្ធកម្មវិធី «2019 Private Stage [Chapter 1]» ហើយពួកគេក៏បានបង្ហើបប្រាប់ដល់អ្នកគាំទ្រថា ពួកគេកំពុងតែដំណើរការបទថ្មី។

ពួកគេបានរៀបចំកម្មវិធីនេះឡើងសម្រាប់ជាការអបអរសាទរគម្រប់ខួប ៣ ឆ្នាំរបស់ BLACKPINK ជាមួយនឹងអ្នកគាំទ្រកូរ៉េ។ BLACKPINK ក៏បានប្រាប់អ្នកគាំទ្រថា ពួកគេពិតជាសប្បាយចិត្តនៅពេលដែលទទួលបានការស្វាគមន៍ដ៏កក់ក្ដៅពីអ្នកគាំទ្រមិនថានៅកូរ៉េ និងនៅលើពិភពលោកនោះទេ។

លើសពីនេះទៅទៀត BLACKPINK ក៏បានបង្ហើបប្រាប់ថា ពួកគេកំពុងតែធ្វើការជាមួយនឹងបទចម្រៀងថ្មី។ ពួកគេសង្ឃឹមថា បទចម្រៀងថ្មីនេះនឹងតបស្នងនូវក្ដីស្រឡាញ់ដែល BLINK បានឲ្យនាពេលកន្លងទៅ៕

ដកស្រង់ពី៖ Sabay