បណ្តាញសង្គម

Mark-Kim អបអរចំណងស្នេហ៍៦ឆ្នាំ និងរំលេចក្ដីស្រឡាញ់កាន់តែជ្រាលជ្រៅ

អាចនិយាយបានថាគូស្នេហ៍តារាសម្ដែង Mark Prin និង Kimmy Kimberley គឺជាគូស្នេហ៍តារាថៃដែលស្រឡាញ់ និងមើលថែគ្នាបានល្អបំផុត ក្នុងចំណោមគូស្នេហ៍តារាដទៃទៀត។

មកដល់ឆ្នាំ ២០១៩នេះ អាយុនៃចំណងស្នេហ៍អ្នកទាំង ២ឈានចូល៦ឆ្នាំហើយ ប៉ុន្តែក្ដីស្រឡាញ់របស់ពួកគេនៅតែរឹងមាំ កាន់តែល្អូកល្អិនថែមមួយកម្រិត។ ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី ២២ ខែកញ្ញា តារាប្រុសស្រី១គូនេះ បានរៀបចំថ្ងៃពិសេសជាមួយគ្នាយ៉ាងមានន័យ ដោយញ៉ាំអាហារពេលល្ងាច ក្រោមពន្លឺភ្លើងទៀនរ៉ូមែនទិកបំផុត។

ក្រៅពីនោះ Mark និង Kim ក៏បានបង្ហោះរូបភាពលើគណនី Instagram ផ្ទាល់ខ្លួន ជាមួយ Caption បែប Sweet ឃើញហើយ អ្នកគាំទ្រពិតជាសប្បាយចិត្ត និងរំភើបជំនួស ក៏ដូចជាជូនពរពួកគេនៅតែរក្សាចំណងស្នេហ៍នេះបានយូរអង្វែងតទៀត៕

 

ដកស្រង់ពី៖ Sabay