Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពេជ្រ សោភា បង្ហើប​ពី​ដំណឹង​ជិត​ចូល​រោងការ​ជាមួយ ឆឹ​ម សក្ក​ដា

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ខណៈពេលដែលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស នាង ពេជ្រ សោភា

បានបង្ហោះសារនៅលើបណ្តាញអ៊ីនស្តាក្រាមរបស់ខ្លួនបញ្ជាក់ថា នាងជិតដល់ថ្ងៃចូលរោងការជាមួយតារាសម្តែងវ័យក្មេង គឺលោក ឆឹម សក្កដា នោះគឺដំណឹងមួយនេះបានធ្វើឲ្យមហាជន និងប្រិយមិត្តគាំទ្រភ្ញាក់ផ្អើល បើទោះបីជាគេដឹងថា តារាចម្រៀងរូបនេះបានភ្ជាប់ទំនាក់ទំនងស្នេហាក្រៅឆាកជាមួយគ្នាក៏ដោយ ។

ជាការកត់សម្គាល់នៅលើបណ្តាញសង្គមអ៊ីនស្ត្រាក្រាម ពេជ្រ សោភា បានបង្ហោះរូបភាពជាមួយលោក ឆឹម សក្កដា ជាមួយនឹងសារដ៏ភ្ញាក់ផ្អើលថា ជិតដល់ថ្ងៃហើយ ថែរាងតិច ខ្លាចអត់ស្អាត ។ តាមរយៈសារដ៏មានអត្ថន័យនេះ ត្រូវបានគេយល់ថា គូស្នេហ៍មួយនេះទំនងជាជិតថ្ងៃចូលរោងការជាផ្លូវការហើយ ខណៈពេលដែលចំណងស្នេហ៍របស់ពួកគេកាន់តែមានភាពផ្អែមល្ហែម ។

យ៉ាងណាក៏ដោយ បើទោះបី ពេជ្រ សោភា មិនបានបញ្ជាក់រឿងរ៉ាវពិតប្រាកដ នៅពេលមានការជជីកសួរក៏ដោយ ប៉ុន្តែដំណឹងនេះបានក្លាយជាទីចាប់អារម្មណ៍ និងការអបអរសាទរពីប្រិយមិត្តគាំទ្រជាច្រើនផងដែរ ។ តារាចម្រៀងរូបស្រស់ ពេជ្រ សោភា បានសាងស្នេហ៍ជាមួយតារាសម្តែងលោក ឆឹម សក្កដា ដែលធ្វើឲ្យមជ្ឈដ្ឋានទូទៅមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងចង់ឃើញគូស្នេហ៍នេះដឹកដៃគ្នាចូលរោងការ។ សូមរំឭកថា ក្រោយពីរៀបការជាមួយអាណិកជនខ្មែរនៅអាមេរិកឈ្មោះ ឡៅ ឆលី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ គឺមិនយូរប៉ុន្មាននៅចុងឆ្នាំ២០១៦ តារាចម្រៀង ពេជ្រ សោភា មានចំណងស្នេហាថ្មីជាមួយនឹងតារាសម្តែង និងម៉ូដែលលោក ឆឹម សក្កដា ព្រមជាមួយការប្រកាសយ៉ាងក្លាហានថា ចំណងអាពាហ៍ពិពាហ៍របស់អ្នកនាងបានលែងលះដាច់ស្រេចហើយ ។

ចំណែកតារាសម្តែងលោក ឆឹម សក្កដា ក៏ធ្លាប់បានអះអាងតាមរយៈការសរសេរសារនៅលើគណនីផ្ទាល់ខ្លួនកន្លងមកថា រវាងលោក និង ពេជ្រ សោភា ពិតជាបានស្រឡាញ់គ្នា ដោយលោកប្រកាសថា ពេជ្រ សោភា គឺជាមនុស្សសំខាន់ក្នុងជីវិតរបស់លោក និងថាលោកសប្បាយចិត្តបំផុតដែលត្រូវបាននារីម្នាក់ គឺ ពេជ្រ សោភា ទទួលយកចំណងស្នេហ៍របស់ខ្លួន ។

ចំណែកអ្នកនាង ពេជ្រ សោភា ក៏ធ្លាប់អះអាងថា តារាប្រុសរូបនេះជាចំណែកសំខាន់ធ្វើឲ្យជីវិតនាងមានន័យ ជាពិសេសគឺពាក្យសម្ដី និងទង្វើរ៉ូមែនទិច ដែលលោកផ្តល់ឲ្យ ដែលនាងប្រកាសថា មិនធ្លាប់បានទទួលពីបុរសដែលនាងស្រលាញ់កន្លងមកនោះឡើយ ៕

ដកស្រង់ពី៖ កោះសន្ដិភាព