បណ្តាញសង្គម

SuperM ត្រៀម​ខ្លួនបង្ហាញ​មុខដំបូង​លើទឹកដី Hollywood ជាមួយព្រឹត្តិការណ៍អស្ចារ្យ

ផលិតកម្ម SM របស់កូរ៉េខាងត្បូង និង Capital Music Group របស់សហរដ្ឋអាមេរិកនឹងសហការគ្នារៀបចំកម្មវិធីធំមួយស្វាគមន៍ការបង្ហាញមុខជាផ្លូវការរបស់ក្រុមថ្មី SuperM ដែលកម្មវិធីនោះមានឈ្មោះថា “SuperM: Live From Capitol Records in Hollywood”។

កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី ០៥ ខែតុលា ក្នុងអគារដ៏ធំប្រចាំនៅ Hollywood រដ្ឋ California ឈ្មោះថា Capitol Records Tower។ ពេលនោះហើយ ក៏ជាឱកាសសម្រាប់ SuperM បង្ហាញមុខជាផ្លូវការ ជាមួយការសម្ដែងបទចម្រៀងផ្ទាល់ជាច្រើនស្វាគមន៍អ្នកគាំទ្រដំបូងបង្អស់។

បើតាមការឲ្យដឹងពីវិបសាយ Allkpop កម្មវិធីអស្ចារ្យនេះ នឹងផ្សាយផ្ទាល់លើគណនី YouTube ដើម្បីផ្ដល់ជាភាពងាយស្រួលដល់អ្នកគាំទ្រជុំវិញពិភពលោក ដែលចង់ទស្សនាព្រឹត្តិការណ៍នេះ។យ៉ាងណាមិញក្រុមថ្មីរបស់ SM ដែលមាន Baekhyun, Taemin, Kai, Taeyong, Mark, Lucas និង Ten នេះនឹងត្រូវចេញអាល់ប៊ុម Debut ដំបូងមានឈ្មោះថា "SuperM” នៅថ្ងៃទី ០៤ ខែតុលាខាងមុខ៕

ដកស្រង់ពី៖ Sabay