បណ្តាញសង្គម

Jungkook ក្រុម BTS ជាប់​ជា​តារា​ប្រុស​មាន​ចង្កេះ​អង្ក្រង មិន​ចាញ់​សមាជិក​ក្រុម BlackPink

ទោះបីជាតារាប្រុសក៏ដោយ តែតារាចម្រៀងវ័យក្មេងល្បីឈ្មោះ Jungkook នៃកំពូលក្រុមចម្រៀង BTS ត្រូវបានគេវាយតម្លៃថាមានរង្វង់ចង្កេះតូចដល់ថ្នាក់ស្រីៗសុំខ្មាស។

កាលពីពេលថ្មីៗនេះ បណ្ដាញព័ត៌មាន The Qoo បានសរសេរអត្ថបទស្វែងរកតារាចម្រៀងប្រុសដែលមានរង្វង់ចង្កេះអង្ក្រងតូចគេជាងគេបំផុត។ ប្រុសស្អាតដែលត្រូវបានប្រភពខាងលើជ្រើសរើសនោះ គឺគ្មានអ្នកណាក្រៅពីតារាចម្រៀងកំពុងឡើងកូដខ្លាំង Jungkook នៃក្រុមចម្រៀងកូរ៉េ BTS នោះឡើយ។

ប្រភពដដែលបានឲ្យដឹងថា ទោះបីជាមានរង្វង់ចង្កេះតូចក៏ពិតមែន តែប្រុសស្អាត២២ឆ្នាំ នៅតែមានសាច់ដុំ៦កង់គួរឲ្យសរសើរ។ បើប្រៀបនឹងតារាចម្រៀងខាងស្រីវិញ The Qoo បានឲ្យដឹងថា ម្ចាស់បទ Idol មានរង្វង់ចង្កេះស្ដើងដូចនឹងសមាជិករបស់ក្រុមចម្រៀង BlackPink ដែរ៕

ដកស្រង់ពី៖ Sabay