បណ្តាញសង្គម

Song Joong Ki ចាប់​ផ្ដើម​ស្គម និង​ចាស់​ខ្លាំង​ក្រោយ​លែងលះ

ខុសពីអតីតភរិយា ដែលជាកំពូលតារាសម្ដែងស្រីកូរ៉េ Song Hye Kyo ក្រោយលែងលះកាន់តែស្អាតនោះ តារាសម្ដែងប្រុសជួរមុខ Song Joong Ki ត្រូវគេវាយតម្លៃថាធ្លាក់សម្រស់ជាងមុនខ្លាំង។

តារាសម្ដែងប្រុសលំដាប់ A កូរ៉េ Song Joong Ki ត្រូវបានបុគ្គលិករបស់ខ្លួន បង្ហោះវីដេអូរបស់លោក ក្នុងឱកាសខួបកំណើតលើកទី៣៤របស់តារារូបនេះ។ នៅក្នុងវីដេអូ ប្រុសស្អាតរូបនេះ បានថ្លែងអំណរគុណដល់អ្នកគាំទ្រដល់ទឹកចិត្តរបស់ពួកគេ ទាំងភ្នែករលីងរលោង។

បណ្ដាញព័ត៌មាន Sina បានឲ្យដឹងថា ទោះបីជាមានទឹកមុខញញឹមញញែមក៏ពិតមែន តែមុខរបស់តួរឿង ម្ចាស់ព្រះអាទិត្យ គឺមានសភាពទ្រុឌទ្រោមជាងមុនខ្លាំង ដោយមុខផត និងស្រកសាច់ខ្លាំងណាស់ហាក់ដូចគេងមិនលក់។ នៅក្នុងសារទៅកាន់អ្នកគាំទ្ររបស់ខ្លួន តារាកើតឆ្នាំ១៩៨៥ បានសរសេរថា ខ្ញុំនឹងជម្នះភាពឈឺចាប់ ហើយពង្រឹងសមត្ថភាពសម្ដែងបន្ថែមទៀត ដើម្បីមានស្នាដៃល្អដល់ទស្សនិកជន។

ខុសពីអតីតប្រពន្ធរបស់ខ្លួន ដែលជាតារាសម្ដែងស្រី Song Hye Kyo ទោះក្រោយលែងលះ ក៏គេនៅប្រទះថានាងនៅតែស្អាតនោះ តារាប្រុសខាងលើ ត្រូវគេវាយតម្លៃថា ប្រហែលជាពិបាកចិត្តមិនតិចឡើយ៕

ដកស្រង់ពី៖ Sabay