Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេងឈុតធំហើយ!​ EXO, Red Velvet និង​ NCT នឹងវិលវិញក្នុងពេលឆាប់ៗ

  • បោះពុម្ព

បើតាមការប្រកាសឲ្យដឹងពី សហនាយកប្រតិបត្តិរបស់ផលិតកម្ម SM លោក Kim Young Min បានបង្ហើបពីគម្រោងធំៗជាច្រើនដែលត្រៀមរៀបចំជូនអ្នកគាំទ្រទាំងអស់របស់ផលិតកម្ មនូវការវិលត្រឡប់មកវិញរបស់តារារបស់ខ្លួន។

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ SM រូបនេះបានប្រាប់ថា ក្នុងឆ្នាំនេះ ផលិតកម្ម SM ផ្ដោតខ្លាំងលើគម្រោងថ្មីៗសម្រាប់ឆមាសទី ២។ តារារបស់ SM អាចលក់អាល់ប៊ុមបាន ១,៤លានដុំ នៅក្នុងឆមាសទី ១ប្រចាំឆ្នាំ ២០១៩ ដូចនេះវាហាក់ដូចជានៅមានកម្រិតខ្សោយបន្តិច មិនទាន់ហក់ខ្លាំងនោះទេ។

ប៉ុន្តែប្រសិនបើ EXO, NCT និង Red Velvet ចេញអាល់ប៊ុមថ្មីៗនៅឆមាសទី២នេះ ដូចនេះវានឹងមិនមានបញ្ហាចោទខ្លាំងឡើយ សម្រាប់កំណើនការលក់ប្រចាំឆ្នាំ។ ក្នុងនោះ នៅឆ្នាំក្រោយ ខាងផលិតកម្មក៏នឹងមានគម្រោងបង្ហាញមុខក្រុមប្រុសស្រីជើងថ្មី ២ក្រុមទៀត ហើយរំពឹងថានឹងអាចស្ដារប្រជាប្រិយភាពបានជាបន្តទៀត។

ដូចនេះសរុបមកវិញ នៅចុងឆ្នាំនេះ EXO, Red Velvet និង NCT នឹងមានឱកាសវិលមកជួបអ្នកគាំទ្ររបស់ខ្លួនជាថ្មី ហើយសម្រាប់ឆ្នាំ ២០២០ ក្រុមថ្មី ២ក្រុមទៀតក៏នឹងស្វាគមន៍ពិភព K-Pop បន្តពីរៀមច្បងទាំងអស់ដែលកំពុងសាងភាពល្បីល្បាញក្នុងផលិតកម្មយក្ស SM៕

ដកស្រង់ពី៖ Sabay