Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ដាយ...មិន​មែន​តែ ឌុច សុភា តែ​តារា​ស្រី​ខ្មែរ​ច្រើន​ដួង ប្រែ​រូប​រាង​ទៅ​ជា​ធាត់ ស្ទើរ​ខូច​អស់​រាង​រៅ!

  • បោះពុម្ព

ឌុច សុភា បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្រោយបែកធ្លាយរូបភាពប៉ុន្មានសន្លឹកកាលពីខែមុន បង្ហាញថា នាងបានប្រែរូបរាងធាត់ស្ទើរមិនគួរឲ្យជឿ។

ប៉ុន្តែឥឡូវនេះ មិនមែនមានតែតារាស្រីរូបនេះទេ ប៉ុន្តែមិត្តរួមអាជីពរបស់នាងជាច្រើនទៀត ក៏បានឡើងទម្ងន់មើលទៅមិនសមភ្នែកជាពីពេលមុនដែរ។

១.ស៊ឹម សូលីកា៖ កូនក្រមុំរបស់លោក អេង រិទ្ធី ត្រូវបានគេមើលឃើញថា មានមុខមូលក្បំក្នុងថ្ងៃជ័យរបស់នាងនៅទីក្រុងកោះពេជ្រកាលពីដើមខែ។ ក្រៅពីទម្រង់មុខមូលដូចលោកខែហើយ ពិធីការិនីទូរទស្សន៍ ក៏ត្រូវបានគេកត់សម្គាល់ដែរថា នាងហាក់ឡើងទម្ងន់ច្រើន ខុសប្លែកពីអតីតកាល ដែលនាងមានរូបរាងស្រឡូនជាងពេលនោះ។

២.កញ្ញា ដួង ហ្សូរីដា៖ ប្រធានក្រុមតារាបង្ហាញម៉ូដ Cambodia Super Model រូបនេះ មិនសូវឃើញចេញមុខច្រើនទេនៅក្នុងសិល្បៈ ខណៈគេដឹងថា នាងមានការងារជំនួញជាច្រើននៅក្នុងដៃ។ ប៉ុន្តែតារាស្រីរូបនេះ ទើបតែឃើញលេចមុខរបស់ ស៊ឹម សូលីកា កាលពីដើមខែនេះ។ វេលានោះ គេមើលឃើញថា ហ្សូរីដា ហាក់បែកសាច់ទ្រលុកទ្រលន់ជាងពីពេលមុន។ ប្រការនេះ មានការកាត់យល់ថា ដោយសារតែនាងរវល់នឹងការងារជំនួញជាង ទើបភ្លេចគិតពីការគ្រប់គ្រងគីឡូរបស់ខ្លួន។

៣.ហេង សុផាន់ណា ឬ ហេង កែវនីតា៖ គឺជាតារាស្រីទី៣ នៅក្នុងពិធីជ័យរបស់ ស៊ឹម សូលីកា និង អេង រិទ្ធី ដែលត្រូវបានគេកត់សម្គាល់ថា បានប្រែប្រួលរូបខុសពីពេលមុនច្រើន។ កាលពីពេលមុន សុផាន់ណា មានទម្ងន់ខ្លួនប្រមាណជា ៤៥-៤៨គីឡូក្រាមប៉ុណ្ណោះ។ ប៉ុន្តែការបង្ហាញវត្តមានលើកចុងក្រោយរបស់នាងក្នុងកម្មវិធីមិត្តរួមអាជីព រួមការងារនៅបាយ័ន គេប៉ាន់ប្រមាណថា តារាស្រី អាចមានទម្ងន់ខ្លួនប្រមាណពី ៥៣-៥៥ គីឡូក្រាមទៅហើយ។

៤.ឆ័យលី ដាឡែន៖ បើធៀបនឹងតារាទាំងប៉ុន្មានខាងលើ តារាចម្រៀងយ៉េយ៉េ ឆ័យលី ដាឡែន មានរូបរាងធំជាងទាំងអស់តាំងពីដើម។ ប៉ុន្តែមកទល់បច្ចុប្បន្ន នាងរឹតតែប្រែប្រួលរូបរាងធំ...យ៉ាងណា ដាឡែន មិនមែនជានារីក្រមុំទៀតទេ គឺនាងធ្លាប់មានប្ដី និងបានមានកូនម្នាក់ទៅហើយ។ ដូច្នេះមិនជាចម្លែកប៉ុន្មានទេ សម្រាប់តារាស្រីមកពីខេត្តបាត់ដំបងរូបនេះ៕

ដកស្រង់ពី៖ Sabay