បណ្តាញសង្គម

បំផុត​ Nadech ដាច់ចិត្ត​បង្កើត​គណនី IG ផ្លូវការ​ផ្ទាល់ខ្លួន​ហើយ

នៅថ្ងៃទី ២៤ ខែកញ្ញា តារាសម្ដែងដ៏ល្បីស្ថិតនៅជួរមុខរបស់ថៃ Nadech Kugimiya សម្រេចបង្កើតគណនី Instagram ផ្ទាល់ខ្លួនជាស្ថាពរ។

គណនី Instagram ដែលមានឈ្មោះថា @Kugimiya ត្រូវបានគេដឹងថាជាគណនីផ្ទាល់របស់តារាសម្ដែងផ្ទាល់ខួច Nadech Kugimiya ដែលទើបបង្កើត និងបង្ហាញជាផ្លូវការកាលពីថ្ងៃទី ២៤។ អ្នកគ្រប់គ្រងរបស់លោកគឺ P'Aar បានបង្ហោះរូប Screenshot នូវគណនី IG របស់តារាខ្លួន ដោយបញ្ជាក់ថា "Kugimiyas” ពិតជាគណនីពិតមិនមែនក្លែងក្លាយ ហើយអ្នកគាំទ្រអាច ចុចតាមដាន (Follow) លោកបាន។

រយៈពេលដ៏ខ្លី តាំងពីថ្ងៃបង្កើត (ថ្ងៃទី ២៤ ខែកញ្ញា) មកទល់ព្រឹកថ្ងៃទី ២៦នេះ Nadech អាចរកបានចំនួនអ្នក Follow ដល់ទៅ ២៧២K ទៅហើយ។ដោយឡែក សម្រាប់អ្នកដែលលោកចុច Follow ទើបតែមាន ៣នាក់ប៉ុណ្ណោះ សុទ្ធតែអ្នកសំខាន់។ ក្នុងនោះរួមមាន គណនីម្ដាយរបស់លោកគឺ Mae Kaew, Yaya Urassaya និងគណនីអ្នកគាំទ្ររបស់លោក (Nadechactivity)។

បកទៅអ្នកចុច Follow Nadech ក៏មានច្រើន ក្រៅពីអ្នកគាំទ្រ ក៏ឃើញថាមានមិត្តភ័ក្ដិរួមអាជីពជាច្រើនទៀតដែរដូចជា Denkhun Ngamnet, Margie Rasri, Yaya Urassaya, Mark Prin, James Ma, Kalamare, Kimmy Kimberley, Anne Thongprasom, Kiakk Wattkorn, Mild Lapassalan និងតារាជាច្រើនទៀត៕



 


ដកស្រង់ពី៖ Sabay