បណ្តាញសង្គម

យុវជនបើមិនចង់ក្រ មិនគួរខ្ជះខ្ជាយលុយផឹកស៊ីទេ ត្រូវចេះសន្សំលុយវិនិយោគដីធ្លីវិញ

យុវជនខ្មែរយើងសព្វថ្ងៃមានឱកាសលូតលាស់ និងជោគជ័យច្រើនមិនថាការសិក្សា ការងារ និងអាជីវកម្មឱ្យតែយុវជនខ្លួនឯងមានការខិតខំប្រឹង

ប្រែង។ ទោះបីជាយ៉ាងណាក្តី គេសង្កេតឃើញយុវជនមួយចំនួន បានចាយពេល និងលុយកាក់ខ្ជះខ្ជាយច្រើន លើការផឹកស៊ី ដែលមិនបានទាញប្រយោជន៍អ្វីសោះ។ ខណៈដែលឱកាសល្អៗកំពុងរង់ចាំពួកគេ ដូចជាការរៀនវិនិយោគអចលនទ្រព្យដែលអាចនាំឱ្យគេចាក់ចេញពីភាពក្រីក្រជាដើម។

បើនិយាយអំពីសក្តានុពលរបស់យុវជនវិញមានច្រើនណាស់ ហើយជាវ័យមួយដែលត្រូវខិតខំរៀនសូត្រ ខំរកលុយ ខំសន្សំ និងខំវិនិយោគ ទើបធ្វើឱ្យជីវិតល្អប្រសើរ។ បើរវល់តែយកពេលអភិវឌ្ឍន៍ទៅចាយលើការផឹកស៊ីវិញ អនាគតរបស់យុវជននឹងមានបញ្ហាហិរញ្ញវត្ថុមិនខាន នៅពេលពួកគេមានបន្ទុកគ្រួសារ មានកូន ឬមានបញ្ហាអ្វីមួយកើតឡើង ដែលត្រូវការលុយ ហើយគេគ្មានលុយគ្រប់គ្រាន់ក្នុងការចំណាយ។

ជាក់ស្តែងណាស់ នៅសង្គមខ្មែរយើងមិនថា យុវជន ឬចាស់ៗនោះទេ ឱ្យតែមានពេលជួបជុំតែងបង្កើតកម្មវិធីស៊ីផឹក ដែលនាំឱ្យខាតលុយ ខាតពេល និងមានបញ្ហាសុខភាព និងសុវត្ថិភាពទៀតផង។ ហើយវាបានបង្កើតទៅជាទម្លាប់ទៅហើយ ទោះបីជាមនុស្សជាច្រើនយល់ថា វាមិនល្អក្តី។ ការស៊ីផឹកជួបជុំ មិនមែនសុទ្ធតែអាក្រក់ទេ តែត្រូវកំណត់ឱ្យបានច្បាស់លាស់ ព្រោះពេលខ្លះធ្វើឡើងញឹកញ៉ាប់ពេក។

ផ្ទុយមកវិញ បើយុវជនខ្លួនឯង ឈប់ចាយលុយខ្ជះខ្ជាយលើរឿងផឹកស៊ី ហើយផ្តោតសំខាន់លើការងារ និងការវិនិយោគលើអចលនទ្រព្យ នោះពួកគេនឹងមានអនាគតផ្នែកហិរញ្ញវត្ថុល្អប្រសើរមិនខានឡើយ។ មានឱកាសច្រើន ដើម្បីឱ្យយុវជនកសាងភាពមានបាន និងឈានដល់សេរីភាពផ្នែកហិរញ្ញវត្ថុ។ តែឱកាសវិនិយោគអចលនទ្រព្យជាផ្នែកមួយ ខណៈដែលវិស័យនេះកំពុងមានសក្តានុពលខ្លាំង អាចឱ្យយុវជនមានឱកាសច្រើនក្នុងការឈានជើងក្លាយជាអ្នកវិនិយោគ។

ដើម្បីឱ្យយុវជនក្លាយជាអ្នកវិនិយោគអចលនទ្រព្យដ៏វៃឆ្លាតបាន បើមិនទាន់មានបទពិសោធន៍ទេ ត្រូវតែវិនិយោគលើចំណេះជាមុនសិន និងខិតខំប្រឹងប្រែងស្រាវជ្រាវលើវិស័យអចលនទ្រព្យឱ្យបានច្រើន។ ហើយត្រូវចេះសិក្សាប្រព័ន្ធហិរញ្ញវត្ថុឱ្យល្អ ជាពិសេសការចាត់ចែងលុយកាក់ និងរៀនវិនិយោគពីតូចៗទៅ ចាំមានពិសោធន៍ច្រើន ចាំពង្រីកការវិនិយោគកាន់តែធំ។

សម្រាប់អ្នកចង់ចាប់ផ្តើមរៀនវិនិយោគអចលនទ្រព្យ លោកអ្នកអាចចូលអានអត្ថបផ្សេងៗទៀត ទាក់ទងនឹងការវិនិយោគអចលនទ្រព្យនៅវេបសាយBusiness Cambodia៕

 

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

https://youtu.be/pSnWFqjlZQk

FacebookPage

https://www.facebook.com/tvtbaungkhmum

https://www.facebook.com/pditbk

ដកស្រង់ចេញពីbusiness-cambodia