Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្នុង​មហា​កុដិ​លោក ធាន វុទ្ធី សុទ្ធតែ​គ្រឿងអលង្ការ ត្បូង​គ្រប់​ប្រភេទ និង​ភ្លុក​ដំរី ចង្កូមខ្លា

  • បោះពុម្ព

កណ្តាល៖ បន្ទាប់ពីមានរឿងអាស្រូវ នៅក្នុងវត្តទួលព្រះរាជា ទាក់ទិន្ធនឹង ការតាំងខ្លួនឯង ខុសតម្រារបស់បុគ្គល ធាន វុទ្ធី គណៈកម្មការចម្រុះ គ្រប់គ្រងវត្តទួលព្រះរាជា ត្រូវបានបង្កើតឡើង ដោយមាន ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាល ជាប្រធាន និងអនុប្រធាន ព្រមទាំងសមាជិក ចំនួន២៥រូបទៀត ។

នៅរសៀលថ្ងៃទី ៣ ខែសីហា គណៈកម្មការចម្រុះ ដែលបានបង្កើតឡើង ក៏ថ្មីស្រឡាងនេះ ដែលមាន ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដឹកនាំប្រតិភូ មានឯកឧត្តម អភិបាលខេត្តកណ្តាល ជាប្រធានគណៈកម្មការ មន្ទីរពាក់ព័ន្ធការិយាល័យធម្មការស្រុក គណៈសង្ឃ និងមេគុណ អនុគុណអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ បានត្រួតពិនិត្យ ក្នុងមហាកុដិរ បស់លោក ធាន វុទ្ធី ដែលមានភាពអាថ៌កំបាំង យូរមកហើយនោះ។ គណៈកម្មការ ពេលធ្វើការត្រួតពិនិត្យ គឺបានភ្ញាក់ផ្អើល គ្រប់ៗអង្គ និងភ្ញាក់ខ្លួនគ្រប់ៗគ្នា ដោយបានឃើញ វត្ថុប្លែកៗជាច្រើន ក៏ដូចជា គ្រឿងអលង្ការ មានត្បូងគ្រប់ប្រភេទ និងភ្លុកដំរី ចង្កូមខ្លា ជាដើម ដែលបានដាក់តាំង នៅក្នុងទូរកញ្ចក់ ដូចជា ដាក់តាំងលក់នៅលើទីផ្សារ។ វត្ថុទាំងនោះ គេមិនដឹងថា ជារបស់មានតមក្លៃ ពិតប្រាកដ ឬក្លែងក្លាយ នោះទេ ជាក់ស្តែងវត្ថុ ជាច្រើន ដ៏មហាសាលនោះ គេដាក់តាំងជាង ១០ ទូរកញ្ចក់ ហើយទូរនីមួយៗ មានប្រវែងបណ្តោយជាង ២ ម៉ែទ្រ និងទទឹង ប្រមាណជិតមួយម៉ែត្រ។ នៅក្នុងទូនីមួយៗ មិនត្រឹមតែ មានដាក់តាំង គ្រឿងអលង្ការ ប៉ុណ្ណោះទេ គឺមានទាំងយ័ន្ត និងរូបព្រះបដិមាតូចធំ ពណ៌ក្រហម និងពណ៌ខ្មៅជាច្រើនទៀត។

ជាមួយគ្នានេះដែរ នៅក្នុងមហាកុដិនេះ គេបានឃើញ មានរូបភាពគូរ លើជញ្ជាំង និងពិដាន ជារូបភាព លោក ធាន វុទ្ធី ដែលបង្ហាញថា បានតាំងខ្លួនឯងជាព្រះ ដែលក្នុងរូបភាពនោះ មានទេវតា ព្រះច័ន្ទ ព្រះព្រហ្ម និងលោកសង្ឃ សំពះហែរហម គោរព លោក ធាន វុទ្ធី ជាព្រះសិអារ្យមេត្រីយ៍។ ក្នុងមហាកុដិ ក្រោយពីធ្វើការត្រួតពិនិត្យ ត្រូវបានរក្សាទុក។ បន្ទាប់មក គណៈកម្មការ ក៏បានពិនិត្យឃ្លាំងមួយទៀត បានរកឃើញ រូបភាពជាច្រើន និងរូបថតព្រមទាំងស៊ីឌី ដែលមានរូប ធាន វុទ្ធី តាំងខ្លួនជាព្រះសិអារ្យមេត្រីយ៍ និងម៉ាស៊ីនផលិតរូបថត ម៉ាស៊ីនព្រីនធ័រ ម៉ាស៊ីនស្កែន សម្រាប់បម្រើ ការងារផលិតរូបថត លោក ធាន វុទ្ធី ដែលតាំងខ្លួន ជាព្រះនោះ។ គណៈកម្មការ បានថ្កោលទោសបុគ្គល ធាន វុទ្ធី ដែលបានប្រព្រឹត្ត ខុសពីកន្លងមក ព្រះពុទ្ធសាសនា និងរំលោភរដ្ឋធម្មនុញ្ញ ដែលមិនអាចអត់អោនឲ្យបាន៕