Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កុំចេះតែខ្ចីលុយធនាគារធ្វើចំការ បើខ្វះគំនិតរកស៊ី ប្រយ័ត្តគ្រោះថ្នាក់!

  • បោះពុម្ព

ប្រទេសកម្ពុជាជាប្រទេសកសិកម្ម ដែលប្រជាជនភាគច្រើនប្រកបរបរកសិកម្មដាំដុះ ដែលផ្តល់ផលតាមរដូវនៃដំណាំណាមួយដែលកសិករចង់ដាំ

។ មានកសិករមួយចំនួនដែលខ្ចីលុយធនាគារមកធ្វើចំការដូចជាដាំស្វាយ ដាំឪឡឹក  ដាំដំឡូង ដាំម្រេចជាដើម ហើយដំណាំរបស់ពួកគាត់មានបញ្ហា ក៏ត្រូវជាប់គាំងមិនមានលុយបង្វិលទៅធនាគារ ដូច្នោះខាងធនាគារអាចនិងធ្វើការរឹបអូសទ្រព្យសម្បត្តិរបស់គាត់ ។ 

ក្នុងការធ្វើចំការដែលប្រកបដោយហានិភ័យដែលប្រជាជនមួយចំនួនមិនបានយល់ដឹង ឬវិភាគអោយបានស៊ីជម្រៅទៅនិងបញ្ហាប្រឈមនានា ។ ហានិភ័យទី១  បញ្ហាត្រង់ថាគាត់ខ្ចីលុយធនាគារដោយយកទ្រព្យសម្បត្តិដូចជាផ្ទះ ដីស្រែនិងរបស់ដែលមានតម្លៃផ្សេងទៀតមកដំកល់ក្នុងធនាគារ ទើបធនាគារដំណើរការណ៍ហិរញ្ញវត្ថុអោយ ។ ប៉ុន្តែគាត់ធ្វើចំការខាតបង់ ឬមានបញ្ហាណាមួយដូចជា  ពុំមានលទ្ធភាពបង់ការប្រាក់ប្រចាំខែទៅធនាគារ ព្រោះចំការរបស់គាត់កំពុងជាប់គាំ ដែលធ្វើអោយធនាគារអាចនិងរឹបអូសយកទ្រព្យសម្បត្តិនោះមកជាកម្មសិទ្ធ ។ 

ហានិភ័យទី២គាត់ខ្ចីលុយធនាគារច្រើនមកធ្វើចំការតែគាត់មិនមានចំណូលប្រចាំខែពីប្រភពផ្សេងៗ ហើយគាត់រំពឹងការធ្វើចំការដែលផ្តល់ផលភ្លាមៗដូចជាដាំឪឡឹក ដាំដំឡូងជាដើម ដើម្បីយកមកបង្វិលទៅធនាគារអោយទាន់ពេល និងបានចំណេញខ្លះផងដែរ ។ ប៉ុន្តែចុះបើដំណាំរបស់គាត់ធ្លាក់ថ្លៃដំណាំរបស់គាត់ទឹកលិចដំណាំរបស់គាត់ត្រូវបានបំផ្លិតបំផ្លាញដោយប្រការណាមួយ តើគាត់មានចំណូលទប់ការខាតបង់នេះដែរទេ? គឺគាត់មិនមានចំណូលសម្រាប់ហានិភ័យទេ គឺមានតែខាងធនាគារធ្វើតាមលក្ខខណ្ឌដោយអាចនឹងរឹបអូសទ្រព្យសម្បត្តិរបស់គាត់ ។ 

ការធ្វើចំការដោយប្រមូលផលតាមរដូវរយៈពេលយូរ ដូចជាដាំម្រេច ដាំដូង ដាំស្វាយ ជាដើម ដែលដំណាំទាំងអស់នេះដាំរយៈពេលយូរចាប់ពីមួយឆ្នាំឡើងទៅទើបបានផលពីដំណាំ ។ ដំណាំនេះសម្រាប់តែអ្នកមានលុយ អ្នកមានចំណូលសកម្មប្រចាំខែ ប្រចាំឆ្នាំ និយាយរួមទៅ ការធ្វើចំការបែបនេះសម្រាប់អ្នកមានពួកគេដាំដំណាំនេះសម្រាប់ចំណេញក្នុងរយៈពេលណាមួយ ប៉ុន្តែមុនទទួលបានផលគេមានលុយសម្រាប់មើលថែដំណាំរហូតបានផល ។ ហើយការមើលថែដំណាំរយៈពេលយូរនេះត្រូវការដើមទុនច្រើន ចំនាយថ្លៃផ្សេងៗដើម្បីអោយដំណាំនោះលូតលាស់ល្អ បានផលឆាប់ ។ ប្រការនេះទោះបីដំណាំរបស់គាត់ ជាប់គាំង ឬមានគ្រោះដោយសារធម្មជាតិណាមួយ គេនៅតែមានលុយសម្រាប់ខាតដដែល មិនជាបញ្ហាទេសម្រាប់អ្នកមាន ។ 

ចំណែកកសិករដែលមិនមែនជាអ្នកមាន  ឬគាត់គ្មានចំណូលប្រចាំខែ ប្រចាំឆ្នាំ  គ្មានចំណូលច្បាស់លាស់ គ្មានដើមទុនសម្រាប់ចំណាយមើលថែដំណាំ  គាត់មិនគួរខ្ចីលុយធនាគារមកធ្វើដំណាំរយៈពេលវែងនេះបានទេ  វាមានហានិភ័យខ្ពស់ណាស់ ។ បើសិនគាត់ខ្ចីលុយធនាគារមក មិនប្រាកដថាដំណាំរបស់គាត់ចំណេញនោះទេ ហើយថ្លៃចំណាយលើការថែទាំដំណាំ វាត្រូវចំណាយច្រើនណាស់ ។ បើសិនដំណាំកាត់ជួបគ្រោះធម្មជាតិ ឬតម្លៃថ្លាក់ថ្លៃក្នុងទីផ្សារ វារឹងតែប្រឈមនឹងហានិភ័យខ្លាំង ។ 

ក្នុងដំណោះស្រាយខាងលើ ចំពោះកសិករដែលគាត់ប្រកបរបរកសិកម្ម ដែលទទួលបានផលភ្លាមៗ ឬទទួលបានផលរយៈពេលវែងគាត់ត្រូវតែមើលលើសមត្ថភាពរបស់គាត់ ថាតើគាត់មានដើមទុនគ្រាប់គ្រាន់ដែរទេសម្រាប់ខាតបង់  ។មួយវិញទៀតបើគាត់ខ្ចីលុយធនាគារមកធ្វើកសិកម្ម គាត់គួរតែខ្ចីល្មម កុំអោយខ្ចីច្រើនពេកដែលមានហានិភ័យកើតឡើង ត្រូវខ្ចីទៅតាមលទ្ធភាពដែលត្រូវសងប្រចាំខែនៃការប្រាក់ ។ បើសិនកាត់មានចំណូលប្រចាំខែ ប្រចាំឆ្នាំពីការជួលផ្ទះ ឬជួលដីអោយគេបានចំណូលពិតប្រាកដ  ហើយគាត់ចង់ធ្វើចំការ នោះមិនមានហានិភ័យទេ ព្រោះបើមានហានិភ័យលើដំណាំក៏គាត់មានចំណូលទប់រួចហើយ ដូច្នោះសមត្ថភាពរបស់គាត់អាចខ្ចីធនាគារបាន៕

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

https://youtu.be/pSnWFqjlZQk

FacebookPage

https://www.facebook.com/tvtbaungkhmum

https://www.facebook.com/pditbk

ដកស្រង់ចេញពី Business Cambodia អត្ថបទដោយ៖ សុទ ផានិត