Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវតី​ស្រស់​ស្អាត​រាំ​ចង្វាក់ K-Pop ឡូយ​អស់​ទាស់​នោះ ឥឡូវ​លេច​មុខ​ក្នុង​ក្រុម OMG ហើយ!

  • បោះពុម្ព

យុវតីស្រស់ស្អាតមកពីខេត្តបាត់ដំបង ម៉ាន នីស្សា ដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងតាំងពីបង្ហាញមុខក្នុងការប្រឡង “K-pop World Festival” ប្រារព្ធធ្វើនៅ CKCC កាលពីខែឧសភានោះ ឥឡូវស្រាប់តែឃើញលេចមុខនៅក្នុងក្រុម OMG ហើយ។

នីស្សា បានផ្ដើមការរាំចង្វាក់ K-Pop តែម្នាក់ឯង តាំងពីខេត្ត រហូតមកដល់រាជធានី ជាមួយក្ដីស្រមៃធំឆ្ពោះទៅរក K-Pop idol ហើយថ្មីៗនេះ គេស្រាប់តែឃើញនាងបង្ហាញមុខគួរឲ្យភ្ញាក់ផ្អើលជាមួយក្រុមរាំ K-Pop ល្បីនៅកម្ពុជាដែលគេស្គាល់ថាថា OMG Girs Dance Crew ឬ OMG ជាក្រុមជយលាភីលេខ១ប្រចាំកម្មវិធីខាងលើតំណាងកម្ពុជា។

វត្តមានរបស់យុវតីវ័យ ១៩ឆ្នាំ គឺក្នុងពេលក្រុមរាំនារីខាងលើរបស់កម្ពុជា ត្រូវទៅចូលរួមប្រកួតសមត្ថភាព K-Pop បន្តក្នុងកម្មវិធី “K-pop World Festival” លំដាប់ពិភពលោកនៅទីក្រុង Changwon ប្រទេសកូរ៉េខាងត្បូង ដែលនឹងចាប់ផ្ដើមប៉ុន្មានថ្ងៃទៀតនេះ។ មកទល់នឹងពេលនេះ ក៏មានដំណឹងថា នីស្សា ក៏កំពុងនៅប្រទេសកូរ៉េខាងត្បូងជាមួយ OMG ផងដែរ។

ជុំវិញបញ្ហានេះសាមីខ្លួន បានឆ្លើយប្រាប់ Sabay ថា នាងពិតជាបានចូលរួមជាមួយក្រុមជយលាភីលេខ១របស់កម្ពុជានេះពិតមែន។ យ៉ាងណាក៏ដោយនាង មិនទាន់ជាសមាជិកពេញសិទ្ធិរបស់នៅឡើយទេ។ "ចាស៎បង តែខ្ញុំជា Project Member មិនទាន់ជាសមាជិកពេញសិទ្ធិទេ ពេញសិទ្ធិមិនងាយបានទេបង ព្រោះបងៗ OMG គាត់ល្អណាស់ ខ្ញុំនៅប្រឹងបន្ថែមទៀត"។

ម៉ាន នីហ្សា បញ្ជាក់ថា នាងបានទទួលការកោះហៅពីប្រធានក្រុម OMG កញ្ញា ចាណែត កាលពីអំឡុងខែមិថុនា គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមបានបាត់បង់សមាជិក២នាក់ ដែលសុំដកខ្លួនដោយសារធុរៈផ្ទាល់ខ្លួន។ យុវតីអ្នកខេត្តបាត់ដំបង បញ្ជាក់ថា នាងរីករាយខ្លាំងណាស់ចំពោះការផ្ដល់ឱកាសពីមេក្រុមខាងលើ។ "និយាយទៅខ្ញុំសប្បាយចិត្តណាស់បង ហើយខ្ញុំសុំអរគុណបង ចាណែត ណាស់ ដែលបានទទួលយកខ្ញុំ មែនទែនទៅខ្ញុំគិតថា នេះជាឱកាសពិសេសណាស់...ជាការពិតខ្ញុំចង់ក្លាយជា K-Pop idol ប៉ុន្តែវាពិតជាលំបាកណាស់ ដែលគិតពីភាគរយ គឺតិចមែនទែន ព្រោះត្រូវកាត់ឧបសគ្គច្រើនទៀត!”។ នីស្សា បន្ថែមថា ការបានចូលរួមជាមួយ OMG ហើយឈានមកឡើងឆាក K-pop World Festival កម្រិតពិភពលោកនៅប្រទេសកូរ៉េខាងត្បូងនាពេលនេះ គឺរាប់ទុកថា ជាជោគជ័យដ៏ធំធេងរបស់នាងណាស់ទៅហើយ នៅក្នុងសិល្បៈ K-Pop ដែលនាងស្រឡាញ់ និងពុះពារ ខណៈកន្លងមកនាង មិនដែលគិតថាខ្លួនអាចធ្វើវាបានផង។

ដូច្នេះហើយ បើទោះនាងមិនអាចទៅដល់អ្វីដែលនាងបានស្រមៃ ក៏នាងពេញចិត្តនូវអ្វីដែលនាងបានទទួលនាពេលនេះដែរ។ និស្សិតកំពុងសិក្សាភាសាកូរ៉េឆ្នាំទី ១ នៅវិទ្យាស្ថានភាសាបរទេស(IFL) បញ្ជាក់ថា នៅពេលនេះ អ្វីដែលនាងគិត គឺធ្វើយ៉ាងណា គឺជួយក្រុមឲ្យបានតាមលទ្ធភាព សមត្ថភាពដែលនាងមាន ក្នុងដំណើរឆ្ពោះរកជយលាភី K-Pop World Festival ដែលជាបេសកកម្មមួយដ៏លំបាក ព្រោះតែមានក្រុមតំណាងប្រទេសចំនួន១២ផ្សេងទៀត ជាអ្នកឈរពាំងផ្លូវ។

យ៉ាងណា នីស្សា ប្រាប់ថា នាងប្រឹងប្រែងឲ្យខ្លាំងដើម្បី OMG នៅឆាកកម្រិតពិភពលោកមួយនេះ។ក្រុមរាំ K-Pop នារីរបស់កម្ពុជា OMG បានចាកចេញពីកម្ពុជាកាលពីថ្ងៃទី១ តុលា ២០១៩ ឆ្ពោះទៅប្រទេសកូរ៉េខាងត្បូង។ នៅពេលនេះ ពួកគេស្ថិតក្នុងវេលាត្រៀមសម្រាប់ការប្រឡងផ្ដាច់ព្រ័ត្រជាក្រុម K-Pop ចំនួន១២ ផ្សេងទៀត មកពី១២ប្រទេសផ្សេងគ្នាដែរ ដើម្បីរកឲ្យឃើញថា បេក្ខភាពប្រទេសណា ជាស្ដេចនៃសិល្បៈ K-Pop ឆ្នាំ ២០១៩ នេះ៕

ដកស្រង់ពី៖Sabay