បណ្តាញសង្គម

គម្រប់​ខួប​ស្រលាញ់​គ្នា ៦​ឆ្នាំ​ តើ​ Kimberley ទទួល​បាន​​កាដូអ្វី​ពី Mark Prin?

កាលពីថ្ងៃទី២២ កន្លងទៅ kim និង Prin បានធ្វើការគម្រប់ខួបរយៈពេល ៦ឆ្នាំ សម្រាប់ការស្រលាញ់គ្នារបស់អ្នកទាំងពីរ ក្នុងឧកាសដ៏ពិសេសនោះ។

នៅក្នុងនោះផងដែរ សម្រាប់ការស្រលាញ់គ្នាអស់រយៈពេលជាយូរឆ្នាំមកនេះ តើអ្នកទាំងពីរមានមានការដូរអ្វីទៅឲ្យគ្នា សម្រាប់ការបង្ហាញពីក្ដីស្រលាញ់។ នៅក្នុងការសាកសួរពីចំណុចនេះ ក្នុងកម្មវិធី ដែល Kimberley បានចូលរួម នាងបានប្រាប់ថា នៅក្នុងថ្ងៃគម្រប់ខួបមួយនេះ Mark បានឲ្យកងដៃទៅនាង ហើយ kim ក៏បានឲ្យរបស់មួយចំនួនទៅវិញដែរ ។

សម្រាប់ការស្រលាញ់គ្នាអស់ជាច្រើនឆ្នាំមកនេះ អ្នកទាំងពីរមិនចង់បានអ្វីធំដុំនោះទេ ត្រឹមតែរក្សាវាឲ្យបានយូរ។ រីឯរឿងរៀបការ kim-Mark មិនទាន់គិតនៅឡើយទេ ដោយសារតែអ្នកទាំងពីរមានការរវល់រៀងខ្លួនទៅលើការងារ។

ដកស្រង់ពី៖ Sabay