បណ្តាញសង្គម

ស្រលាញ់​គ្នា​ច្រើន​ឆ្នាំ​ហើយ​ Yaya នៅ​ Comment ពាក្យ​នេះ​ទៅ​កាន់ Nadech ទៀត​

កាលពីថ្ងៃទី 0២ កន្លងទៅ តារាប្រុសថៃរូបរាងសង្ហា Nadech បានបង្ហោះរូបមួយសន្លឹកនៅក្នុង Instagram របស់ខ្លួន។

នៅក្នុងរូបមួយសន្លឹកនោះដែរ តួឯកប្រុសនៅក្នុងរឿង «My love from another » បានសរសេរថារូបនេះ ត្រូវបានថតដោយ Yaya ។ ខណៈពេលដែល Yaya កំពុងតែធ្វើការងារនៅក្នុងប្រទេសបារាំង និងបានចូលទៅ Comment ថាពិតជាសង្ហាខ្លាំងណាស់នៅក្នុងរូបមួយនេះ។

នេះសបញ្ជាក់ថា អ្នកទាំងពីរទោះជាស្រលាញ់គ្នាច្រើនឆ្នាំហើយក៏ដោយ ប៉ុន្តែការបារម្ភ និងភាពផ្អែមនៅតែមានឲ្យគ្នាកាន់តែច្រើនជាងមុនទៅទៀត៕

ដកស្រង់ពី៖ Sabay