Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាយូធូប Peter McKinnon បង្ហើបពីក្បួនរកលុយអោយបាន ១៣.០០០ ដុល្លារក្នុងមួយខែពីយូធូប

  • បោះពុម្ព

បើនិយាយពី youtubers នៅក្នុងកំឡុងឆ្នាំ២០១៩នេះមានប្រមាណជាង ៨០០០ឆាណែលដែលកំពុងតែរកលុយតាមបណ្តាញសង្គមវិដេអូ vlog ជាក់ស្តែងដូចជា

pedter Mckinnonអាចរកលុយបានប្រមាណ ១៣០០០ដុល្លាក្នុងមួយខែ។

Peter Mckinnon ដំបូងឡើយគ្រាប់តែចាប់ផ្តើមធ្វើវិដេអូ vlog ធម្មតាទេ ដូចជាមិនសូវមានការចាប់អារម្មណ៍ខ្លាំងឡើយ ។

ទន្ទឹមគ្នានោះដែរ គណនីនោះក៏ចាប់ផ្តើមល្បីដែលផលិតវិដេអូ ណែនាំអំពីការប្រើប្រាស់ កាមេរ៉ា និងលេនកាមេរ៉ា ដែលធ្វើអោយទាក់ទាញចំនួនអ្នកចូលមើលប្រមាណជាង ៣ លានដងឯណ្ណោះ ។

ការទទួលបាននៅចំនួនអ្នក Subscriber យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ paddy Galloway ជាអ្នកវិភាគហើយក៏ជាម្ចាស់យូធូបមួយរូបផងដែរ បានធ្វើការពន្យល់ពីក្បួន និងយុទ្ធសាស្រ្តដែលធ្វើអោយគណនីអ្នកថតរូប និងធ្វើវិដេអូជនជាតិកាណាដារូបនេះទទួលបានចំនួនអ្នក subscribe ច្រើនដែលមិនគួរអោយជឿ ដោយគោរពលើគោលការណ៍បីយ៉ាង។

ទីមួយ ធ្វើអោយមហាជនចាប់អារម្មណ៍ ក្នុងនេះសំដៅទៅលើការផលិតមាតិកា ដែលបានផ្សារភ្ជាប់ទៅនឹងភាពងាយស្រួលសម្រាប់ជីវភាពប្រចាំថ្ងៃ ជាពិសេស បង្ហាញពីរបៀប និងវិធីប្រើប្រាស់របស់របរដែលមនុស្សទូទៅកំពុងតែត្រូវការ ។

ចំណែកឯទីពីរនោះគឺ ផលិតមាតិកាដែលមានគុណភាពក្នុងនេះចង់សំដៅទៅលើការផលិតវិដេអូ គឺអោយត្រូវស្តង់ដាងាយស្រួលមើល ជាពិសេសត្រូវផ្តោតទៅលើ ប្លង់ថត កម្រិតពណ៌ ពន្លឺ និងសម្លេងអោយបានច្បាស់ល្អជាដើម ។

ចំណុចទីបីធ្វើការបង្កើតទំនាក់ទំនងជាមួយអ្នកទស្សនាYoutuberនៅស្រុកខ្មែរមួយចំនួនមិនសូវជាបានគិតរឿងនេះប៉ុន្មានទេ ផ្ទុយមកវិញរឿងដែលអ្នកត្រូវធ្វើនោះគឺមិនត្រឹមតែបង្ហោះវិដេអូហើយ ទុកចោលនោះទេ គឺត្រូវឆ្លើយឆ្លងជាមួយអ្នកទស្សនា នៅពេលដែលពួកគេមានចម្ងល់ ឬមួយអ្នកអាចធ្វើការចែករំលែកខ្លឹមសារខ្លីៗទៅកាន់អ្នកទស្សនាទៅតាមអ្វីដែលអ្នកធ្វើទៅបាន ។

គួរជម្រាប់ផងដែរថា Paddy Galloway បានបន្តអះអាងថា គណនីម្ចាស់យូធូប Peter Mckinnon ជនជាតិកាណាដារូបនេះអាចនឹងរកលុយបានច្រើនជាង ១៣០០០ ដុល្លាក្នុងមួយខែ ប្រសិនបើគិតទាំងចំណូលយូធូប ព្រមទាំងម្ចាស់ ឧបត្ថម្ភផលិតផលនានា ។

ដកស្រង់ចេញពី Business Cambodia