បណ្តាញសង្គម

លង់ហើយ ពេជ្រ សូលីកា លេចធ្លោខ្លាំង ពេលគ្រងឈុតពណ៌ស្វាយមួយឈុតនេះ

ស្រីស្រស់ ពេជ្រ សូលីកា ត្រូវបានគេឃើញថា នាងកាន់តែស្អាតខ្លាំង ក្រោយពីបានបង្ហាញខ្លួនគួរធ្វើឲ្យមានការចាប់អារម្មណ៍ជាមួយពណ៌ស្វាយដ៏ទាក់ទាញ នៅក្នុងកម្មវិធីមួយនារសៀលម្សិលមិញនេះ ដើម្បីប្រគល់ថវិកា ៥០លានរៀល ជូនមន្ទីរពេទ្យកុមារអង្គរ

ដែលបាន និងកំពុងជួបការខ្វះខាតដូចនឹងពេទ្យគន្ធបុប្ផាដែរ។ ខុសពីវ័យក្មេងខ្ចីរបស់នាង រាត្រីនោះ តារាចម្រៀងល្បីសម្រស់ផូរផង់ កញ្ញា ពេជ្រ សូលីកា បានស្លៀកឈុតរមទម្យ គឺប្រភេទហូលផាមួង ពណ៌ស្វាយដ៏ស្រស់ឆើត ស៊ីគ្នាទៅនឹងឆាកតន្ត្រីដែលគេបានរៀបចំឡើងរំលេចពណ៌ស្វាយដែរ ដែលបានរំលេចសម្រស់ស្រស់ឆើតរបស់នាងឲ្យកាន់តែលេចមកត្រដែតតែម្ដង។

តាមការសាកសួរ បានឲ្យដឹងថា សូលីកា បង្ហាញខ្លួនក្នុងនាមជាតារាចម្រៀងកិត្តិយស ក្នុងពិធីតាំងពិព័រណ៌គ្រឿងពេជ្រ Chateau Des Gems យ៉ាងកក្រើកមួយ ក្រោមអធិបតីភាពលោកជំទាវ ទៀង អេង ទៀ សីហា ភរិយាអភិបាលខេត្តសៀមរាប។ កម្មវិធីនេះ ត្រូវបានម្ចាស់កម្មវិធីធ្វើឡើងជាមួយនឹងការប្រគល់ថវិកា៥០លានរៀលជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលវេលានោះ សូលីកា នាងបានអំពាវនាវយ៉ាងទទូច ដើម្បីឲ្យមានចូលរួមផ្ដល់សប្បុរសធម៌ជួយមន្ទីរពេទ្យកុមារខាងលើផង។

គួរកត់សម្គាល់ នៅការបង្ហាញនោះដែរ មិនត្រឹមតែម៉ូដស្រស់ស្អាត ស៊ីទៅនឹងមនុស្សស្រស់ផូរផង់ប៉ុណ្ណោះទេ តែរាត្រីនោះគេបានកត់សម្គាល់ឃើញថា តារាស្រី បង្ហាញខ្លួន អមដោយឈុតគ្រឿងពេជ្រលើដងខ្លួនដែលមានតម្លៃរាប់ម៉ឺនដុល្លារថែមទៀត ដែលធ្វើឲ្យនាង សម្រស់កាន់តែទាក់ទាញខ្លាំង។

 

       

 

     

 

     

 

     

 

     

 

      

      ដកស្រង់ពី៖ Sabay