បណ្តាញសង្គម

កសិករខ្មែរ២រូប កំពុងកើបលុយជាមួយដំណាំពេញនិយមទាំង ២ប្រភេទនេះ

បច្ចុប្បន្នដំណាំកសិកម្មនៅតំបន់ដីក្រហមនៃខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ហាក់មានសន្ទុះនិងការគាំទ្រខ្លាំងនៅលើទីផ្សារ។ ដោយសារតំបន់ទាំងពីរមាន

អំណោយផលពីធម្មជាតិដែលហេតុធ្វើឲ្យដំណាំភាគច្រើនដែលមកពីទីនោះ មានគុណភាពខ្ពល់និងមានរសជាតិឆ្ងាញ់ ដែលធ្វើឲ្យប្រជាកសិករនៅទីនោះមានចិត្តសប្បាយរីករាយជាខ្លាំងនៅក្នុងការដាំដំណាំទាំងនោះបន្តទៀត។

ជាក់ស្តែងដំណាំទាំង២ប្រភេទដែលបាននាំចេញពីតំបន់ខាងលើនេះកំពុងទទួលបានការពេញនិយមជាខ្លាំងនៅលើទីផ្សារនិងមានតម្លៃខ្ពស់ គឺ ផ្លែផាសិន ផ្លែប័រ។ ដោយមានតម្រូវការទីផ្សារខ្លាំងចំពោះដំណាំទាំង២ប្រភេទនេះបានធ្វើឲ្យកសិករ២រូបខាងក្រោមនេះទទួលបានប្រាក់ចំណូលជាច្រើននិងកំពុងកើបលុយពីទិន្នផលរបស់ខ្លួន៖

១.អ្នកនាង ភុំ សុភារី ម្ចាស់ចំការផាសិននៅខេត្តមណ្ឌលគិរី ដែលបានច្រើប្រាស់បច្ចេកទេសបែបម៉ាឡេស៊ី -សឹង្ហបុរីដែលអាចទាញទិន្នផលខ្ពស់ ។អ្នកស្រីបានចាប់ផ្តើមដាំផាសិននេះតាំងពីឆ្នាំ២០១៣មកម្លេះ ហើយបច្ចុប្បន្ននេះផាសិនត្រូវបានដាំដុះនៅលើផ្ទៃដី៥ហិចតា និងពង្រីកបន្ថែមរហូតដល់២០០ហិចតានៅថ្ងៃខាងមុខ ដើម្បីធ្វើការផ្គត់ផ្គង់តម្រូវការក្នុងស្រុកបន្ថែមនិងអាចនាំចេញទៅក្រៅប្រទេសបានផងដែរ។ដំបូងៗដំណាំមួយប្រភេទនេះពុំសូវមានការពេញនិយមប៉ុន្មាននោះទេ ប៉ុន្តែមួយរយៈចុងក្រោយនេះមានការកម្មង់ទិញយ៉ាងច្រើនកុះករពីទីផ្សារក្នុងស្រុក។ម្ចាស់ចម្ការរូបនេះបានបន្ថែមថា ផាសិនមានតម្លៃពី៦០០០រៀលទៅ៦៥០០រៀល/មួយគីឡូក្រាមនេះជាតម្លៃបោះដុំ ចំពោះតម្លៃលក់រាយគឺ៨០០០រៀលទៅ១០០០០រៀល/មួយគីឡូក្រាម។ម្ចាស់ចំការរូបនេះបន្ថែមថា ផ្លែផាសិនរបស់កម្ពុជាគឺមានតម្លៃថ្លៃជាងផាសិនដែលនាំចូលពីប្រទេសជិតខាង ដោយមានតម្លៃ៤០០០ទៅ៤៥០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ក្នុងមួយឆ្នាំៗចម្ការផាសិនផ្តល់ផលបានចាប់ពី១០ទៅ២០តោនក្នុងមួយហិចតា ហើយអាចប្រមូលផលបាន៤ដងក្នុងមួយឆ្នាំ។

២.លោក វ៉ាន់ សោភា ដែលជាម្ចាស់ចម្ការផ្លែប័រមួយកន្លែងនៅស្រុកបានលុង ខេត្តរតនគិរី។រូបលោកដាំប័រនេះអស់រយៈពេល៣ឆ្នាំមកហើយ នៅលើផ្ទៃដីចំនួន២ហិចតា។ដោយផ្លែប័រអាចផ្តល់ទិន្នផលវិលជុំគឺមួយពេញមួយឆ្នាំ ហើយលោកអាចប្រមូលផលបាន៣ដងឯណោះក្នុងមួយឆ្នាំៗ។ដោយប្រមូលផលម្ដងអាចលក់បាន៧ទៅ៨តោនក្នុងតម្លៃ១០០០០រៀលក្នុងមួយគីឡូក្រាម។បើសរុបមកក្នុងមួយឆ្នាំលោកអាចរកចំណូលបានពី ៧០ ទៅ ៨០លានរៀល នៅពេលប្រមូលផលម្ដងៗដូច្នេះលោកមានន័យថាក្នុងមួយឆ្នាំៗចំណូលដែលទទួលបានពីចម្ការប័រគឺ២៤០លានរៀល។លើសពីនេះលោកមានគម្រោងពង្រីកផ្ទៃដីដាំដុះ៣ហិចតាបន្ថែមទៀត៕

 

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

https://youtu.be/pSnWFqjlZQk

FacebookPage

https://www.facebook.com/tvtbaungkhmum

https://www.facebook.com/pditbk

ដកស្រង់ចេញពីBusinessCambodiaអត្ថបទដោយអត្ថបទដោយ៖ សម្បត្តិ សុខឡាង