បណ្តាញសង្គម

កម្ពស់​ចាញ់ Kendal Jenner មួយ​មេឃ, Yang Mi នៅ​តែ​បាន​គេ​វាយ​តម្លៃ​ថា​ស្អាត​មិន​ចាញ់​គេ

ទោះបីជាមានកម្ពស់ខុសគ្នាដូចមេឃដីក៏ដោយ តែតារាសម្ដែងស្រីមកពីប្រទេសចិន ហាក់មិនសូវចាញ់ប្រៀបមិត្តរួមអាជីពមកពីសហរដ្ឋអាមេរិកឡើយ។

កន្លងទៅនេះ ម៉ាកស្បែកជើងលំដាប់ខ្ពស់មួយ ដែលមានកំពូលតារាសម្ដែងស្រីចិន Yang Mi ព្រមទាំងតារាបង្ហាញម៉ូដអាមេរិក Kendal Jenner ជាអ្នកតំណាងនោះ ទើបតែបញ្ចេញកម្រងរូបភាពថ្មីរបស់ប្រេននេះដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន។ ខុសពីតំណាងមកពីសហរដ្ឋអាមេរិក អ្នកម្ដាយកូន១ Yang Mi ជ្រើសរើសយកការផាត់មុខបែបស្រាល និងសុភាពសម្រាប់កម្រងរូបភាពថ្មី។

ទោះបីជាមានវ័យច្រើនជាង ក៏ដូចជាកម្ពស់ទាបជាងដៃគូម្ខាងទៀតច្រើនក៏ដោយ តែតួរឿង Eternal Love ត្រូវបានគេវាយតម្លៃថា សម្រស់ហាក់មិនមានការចាញ់ប្រៀបឡើយ។ ផ្ទុយមកវិញ រូបភាពរបស់នាងទទួលបានការសរសើរជាច្រើន ជាមួយនឹងជើងវែងស្រឡូនមិនចាញ់ Kendal ឡើយ៕

ដកស្រង់ពី៖ Sabay