បណ្តាញសង្គម

កាត់​សក់​ខ្លី​ភ្លាម ម៉ារីម៉ា​ត្រូវ​បាន​គេ​សរសើរ​ថា​មុខ​ស្រ​ដៀង Song Hye Kyo

ក្រោយពេលប្ដូរម៉ូដសក់រួច កំពូលតារាសម្ដែងស្រីហ្វីលីពីន Marian Rivera ត្រូវបានគេវាយតម្លៃថាសម្រស់រឹតតែកើនលើសដើម ហើយបើប្រៀបនឹងតារាសម្ដែងស្រុកក្រៅដែលមានម៉ូដសក់ដូចគ្នា នាងក៏មិនចាញ់ប្រៀបប៉ុន្មានដែរ។

ទោះបីជាបានក្លាយជាម្ដាយរបស់កូន២នាក់ហើយក៏ដោយ តែតារាសម្ដែងស្រីជួរមុខហ្វីលីពីន Marian Rivera នៅតែក្ដាប់បានសិល្បការិនីកំពូលសម្រស់បានជាប់ ដោយសម្រស់របស់នាងមានតែកើនឡើងគ្មានស្រកស្រុតឡើយ។ ជាមួយគ្នានេះដែរ ក្នុងរយៈពេលនៅក្នុងសិល្បៈរបស់ខ្លួន ស្រីស្អាតវ័យ៣៥ឆ្នាំតែងត្រូវបានគេចំណាំថាមានសក់វែងរលាស់ស្អាត ដែលនារីភាគច្រើនតែងស្ញប់ស្ញែងចង់បាន។

យ៉ាងណាក្ដី មុននេះបន្តិច តួរឿង ម៉ារីម៉ា បានសម្រេចចិត្តកាត់សក់វែងរបស់ខ្លួនចោល ជំនួសមកវិញដោយម៉ូដសក់ខ្លីត្រឹមក ហើយទទួលបានចំណាប់អារម្មណ៍ជាច្រើន។ ចៃដន្យ ម៉ូដសក់ដែលស្រីស្អាតមកពីហ្វីលីពីនកាត់នេះ គឺស្រដៀងនឹងម៉ូដសក់របស់កំពូលតារាសម្ដែងស្រីកូរ៉េ Song Hye Kyo កំពុងមាននៅពេលបច្ចុប្បន្នដែរ។

ក្រោយពេលរូបភាពថ្មីរបស់ ម៉ារីម៉ា ត្រូវបានចែកចាយលើបណ្ដាញសង្គម ទស្សនិកជនបានសរសើរថា អ្នកម្ដាយកូន២រូបនេះមិនត្រឹមតែសមនឹងសក់វែងនោះទេ សូម្បីតែសក់ខ្លីដែលជាន់នឹងតារាជួរមុខម្នាក់ទៀតនោះ ក៏ស្អាតដែរ ហើយស្អាតម្យ៉ាងម្នាក់៕

ដកស្រង់ពី៖ Sabay